ភ្នំពេញៈ នៅរសៀលម៉ោង៣ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ សហការជាមួយកម្លាំងសមត្ថកិច្ចខណ្ឌ បានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ជាច្រើនកន្លែង និងបានឃាត់ខ្លួនមនុស្សប្រុសស្រី២៨នាក់ ព្រមទាំងហ្គេមបាញ់ត្រី៧ទូ និងបានដកហូតនៅម្សៅក្រាមពណ៌ស(ម៉ាទឹកកក)ថ្លា១៣កញ្ចប់ ស្ថិតនៅចំណុចផ្លូវរថភ្លើង ភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ឲ្យដឹងថា ក្នុងប្រតិបត្តិការខាងលើនេះ គឺដឹកនាំដោយលោក ទៀង ច័ន្ទសារ អធិការនគរបាលខណ្ឌ លោក ម៉ៅ ចាន់ថុល នាយរងផ្នែកព្រហ្មទណ្ឌខណ្ឌ និងមានការសម្របសម្រួលពីលោក គុជ គឹមឡុង ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ព្រមទាំងសមត្ថកិច្ចមូលដ្ឋានចូលរួមមួយចំនួនផង។
សមត្ថកិច្ចបានបន្តទៀតថា ក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើនេះ សមត្ថកិច្ចយើងបានធ្វើការឃាត់ខ្លួនមនុស្ស ២៨នាក់ ក្នុងនោះប្រុស ២០នាក់ និងមនុស្សស្រី ៨នាក់ ព្រមទាំងទូហ្គេមបាញ់ ៧ទូ និងដកហូតថ្នាំញៀន១៣កញ្ចប់តូច ដោយក្នុងនោះបានបិទផ្ទះធ្វើអាជីវកម្មខាងលើចំនួន៥ផ្ទះផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំងនោះ និងថ្នាំញៀន១៣កញ្ចប់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ធ្វើការសាកសួរ និងកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការ ចាត់ការបន្តតាមនិតិវិធីច្បាប់៕
https://youtu.be/T6RjamBDJL4
មតិយោបល់