ភ្នំពេញៈ បុរសជាប្តីតាមទាន់ប្រពន្ធកំពុងយកប្រុសមកដេកដល់បន្ទប់ផ្ទះជួល រួចយកលួចចងទ្វារខាងក្រៅជាប់ ប្តឹងសមត្ថកិច្ចឲ្យជួយអត្តរាគមន៍ និងបានហៅមកកាន់ប៉ុស្តិ៍ដើម្បីសម្របសម្រួល។ ករណីនេះបង្កភ្ញាក់ផ្អើរកាលពីម៉ោង១និង៣០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ផ្លូវលំភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ។
បុរសជាបី្តឈ្មោះ កែវ ពូន អាយុ៥៣ឆ្នាំមុខរបរជាងសំណង់ ស្នាក់នៅភូមិតាស្គរ ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។ ចំណែកនារីជាប្រពន្ធឈ្មោះ ឡេង សុខចាន់ អាយុ៤៨ឆ្នាំ មុខរបរចុងភៅស្នាក់នៅភូមិបន្លាស្អិត សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។ មានស្រុកកំណើតភូមិតាស្គរឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ដោយឡែកប្រុសសាហាយឈ្មោះ វ៉ាន់ ណារ៉ាត់ អាយុ៤៧ឆ្នាំ មុខរបរសន្តិសុខ ស្នាក់ភូមិត្រពាំងស្វាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខមានស្រុកកំណើតភូមិទី០៥ ឃុំព្រែអាជី ស្រុកក្រូចឆ្មា ខេត្តកំពង់ចាម។
ប្រភពពីបុរសជាប្តីបានប្រាប់ថា មុនកើតហេតុគាត់បានមករកប្រពន្ធនៅផ្ទះជួលជាមួយកូនប្រុស ខណៈមកដល់ក៏ឃើញប្រពន្ធគាត់កំពុងនៅជាមួយសាហាយក្នុងបន្ទប់ ធ្វើឲ្យគាត់ខឹងខ្លាំង ក៏យកដែកលួសមកចងត្រចៀកទ្វារខាងក្រៅ ហើយក៏ទូរស័ព្ទមកប្តឹងសមត្ថកិច្ចមូលដ្ឋានឲ្យជួយអត្តរាគមន៍។
ប្រភពពីស្ត្រីខាងលើបានប្រាប់សមត្ថកិច្ចថា តាមពិតគាត់និងប្តីខាងលើបានធ្វើលិខិតលែងលេះគ្នាដាច់ស្រាច់តាំងពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦ ម្ល៉េះ ដោយមានមេឃុំជំទប់ទី២ នៅឃុំសារិកាកែវ ដឹងឭផងហើយគាត់ក៏លែងជាប្តីគាត់ ដែលដូចនេះរឿងដែលគាត់មានប្រុសថ្មីនេះក៏មិនទាក់ទងគ្នាដែរ៕
https://youtu.be/zMED8m7qTr0
មតិយោបល់