ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ស្លាប់និងរបួសជាច្រើននាក់ ដោយសារប៉ះទង្គិចជាមួយក្រុម Abu Sayyaf និងទាហានរដ្ឋាភិបាល

ហ្វីលីពីន: អាជ្ញាធរមូលដ្ឋានបានឱ្យដឹងថា សមាជិកក្រុម Abu Sayyaf ចំនួន ៦នាក់បានស្លាប់បាត់បង់ជីវិត នៅពេលដែលទាហានរដ្ឋាភិបាលចំនួន ១១នាក់បានរងរបួស​
នៅក្នុងហេតុការណ៍ប៉ះទង្គិចគ្នា ដាច់ដោយឡែក នៅក្នុងខេត្ត Basilan និងភាគខាងជើងខេត្តស៊ូលូ របស់​ប្រទេសហ្វីលីពីន កាលពីព្រឹកថ្ងៃសុក្រ បន្ទាប់ពីជន្លៀសប្រជាពលរដ្ឋចេញពីលំនៅឋានចំនួន ១៧.០០០​នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ​ នៅថ្ងៃទី២៩ កក្កដា ឆ្នាំ២០១៦នេះ។

បើតាមគណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហមបាននិយាយថា គ្រោះធំហើយ យ៉ាងហោចណាស់ មានមនុស្សចំនួន ១៧.០០០នាក់បានជន្លៀសពីលំនៅឋាន ក្រោយពីការប្រយុទ្ធគ្នារវាងកងកម្លាំង​រដ្ឋាភិបាល​និងក្រុម Abu Sayyaf នៅខេត្ត Basilan ភាគខាងត្បូងប្រទេសហ្វីលីពីន ចាប់តាំងពីដើមខែនេះ។

សូមបញ្ជាក់ថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម (ICRC) បាននិយាយនៅក្នុងសេចក្តីថ្លែង​ការណ៍​មួយ​ថា ការបាញ់ផ្លោងនិងវាយប្រហារតាមដែនអាកាសរយៈពេលបីសប្តាហ៍ចុងក្រោយនេះ បានបង្ខំ​ឱ្យ​មនុស្សចំនួន ៣,៤០០គ្រួសារ មកពីទីក្រុងចំនួនបីកន្លែង រួមមានទីក្រុង tipo-tipo, ទីក្រុង Al-Barka និងទីក្រុង Ungkaya Pukan ដើម្បីចាកចេញពីផ្ទះនិងកសិដ្ឋានរបស់ខ្លួន៕

PhilippinesPhilippines01Philippines02

មតិយោបល់