ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នា របួសធ្ងន់-ស្រាល៣នាក់

កណ្ដាលៈ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូបុកជាមួយម៉ូតូ បណ្ដាលឲ្យរងរបួសធ្ងន់ និងស្រាល៣នាក់ កាលពីវេលាម៉ោង៣និង៣០នាទីថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៦ ចំណុចផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រ១៨/១៩ភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល។

នៅពេលកើតហេតុឈ្មោះ រ៉ាន់ សារ៉ាយ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅភូមិដូនស ឃុំគគីរ ស្រុកកៀនស្វាយខេត្តកណ្តាល និងឈ្មោះ ចាន់ តារា ភេទប្រុស អាយុ១៦ឆ្នាំ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានជិះម៉ូតូមួយគ្រឿងម៉ាក Suzuki nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1FE-1204 ជិះឆ្លងផ្លូវទិសដៅឡើងទៅភ្នំពេញពេលកំពុងឆ្លងផ្លូវ ស្រាប់តែមានម៉ូតូមួយគ្រឿងម៉ាក CUB ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 1D-1013 អ្នកបើកបរមិនស្គាល់ឈ្មោះ ក្នុងទិសដៅភ្នំពេញអ្នកលឿង បានបុកគ្នាពេញទំហឹង បណ្ដាលឲ្យឈ្មោះ ចាន់ តារា រងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ រឺឯឈ្មោះ រ៉ាន់ សារ៉ាយ រងរបួសស្រាល។

ចំណែកអ្នកបើកបរម៉ូតូគុបជ្រុងរងរបួសធ្ងន់ ត្រូវក្រុមគ្រួសារយកទៅព្យាបាលនៅមន្ទីរពរទ្យភ្នំពេញ រីឯម៉ូតូទាំងពីរគ្រឿង ត្រូវបានផ្នែកជំនាញយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ៕

photo_2016-07-29_18-36-22photo_2016-07-29_18-36-24photo_2016-07-29_18-36-26photo_2016-07-29_18-36-28photo_2016-07-29_18-36-29

មតិយោបល់