ព័ត៌មានអន្តរជាតិ

ជនជាតិអាហ្វ្រិក ៨០០នាក់ ព្យាយាមសម្រុកចូលក្នុងរបងព្រំដែនប្រទេសម៉ារ៉ុក

ម៉ារ៉ុកៈ តាមអាជ្ញាធរ បានឲ្យដឹងថា ជនចំណាកស្រុកយ៉ាងហោចណាស់ ៨០០ នាក់ នៅអាហ្វ្រិក បានព្យាយាមសម្រុកចូល ក្នុងរបងព្រំដែនប្រទេសរបស់ខ្លួន។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០១៧។

ក្រសួងមហាផ្ទៃម៉ារ៉ុក បាននិយាយថា ជនអន្តោរប្រវេសន៍អាហ្រ្វិករាប់រយនាក់ បានព្យាយាមឆ្លងដែនដោយខុសច្បាប់ កាលពីថ្ងៃអាទិត្យ ដោយបានសម្រុកចូលតាមច្រករបងរវាងប្រទេសខ្លួន និងតំបន់មួយ ស្ថិតក្នុងទីក្រុង Ceuta នៃប្រទេសអេស្ប៉ាញ។

ការប៉ុនប៉ងនេះ ត្រូវបានហាមឃាត់ដោយប៉ូលិស និងឈានទៅដល់ការចាប់ខ្លួនជនអន្តោប្រវេសន៍ខុសច្បាប់ទាំងនោះ។

ពាក់ព័ន្ធនឹងសកម្មភាពនេះដែរ ពួកគេនឹងត្រូវនាំយកទៅកាត់ទោសដូចជា បណ្តេញចេញពីទឹកដីប្រទេម៉ារ៉ុក ឬអាចលើសពីនេះ គឺអាស្រ័យទៅលើសកម្មភាពប្រព្រឹត្តរបស់ពួកគេ៕

មតិយោបល់