អាម៉េរិក៖យោងតាមគេហទំព័រ patch ចុះផ្សាយនៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ឲ្យដឹងថា ស្ត្រីម្នាក់ ត្រូវបានអតីតមិត្តប្រុសបាញ់សម្លាប់ នៅ ផ្ទះរបស់ខ្លួន Hermosa Beach ក្នុងរដ្ឋកាលីហ្វ័រញ៉ា ។
យោងតាមសមត្ថកិច្ចក្នុងតំបន់កើតហេតុខាងលើ បានបញ្ជាក់ថា ក្រោយពេលសម្លាប់ស្ត្រីឈ្មោះ ថូ វណ្ណថា អតីតមិត្តប្រុស បានបាញ់សម្លាប់ខ្លួនឯង ។
ស្ត្រីឈ្មោះ ថូ វណ្ណថា អាយុ ៣៥ ឆ្នាំត្រូវបានគេស្គាល់ថា ជាអតីតបវរកញ្ញាកម្ពុជា អាម៉េរិក ដោយឃាតករ បានបាញ់សម្លាប់ នៅផ្ទះនាឯឆ្នេរ Emosa នៅម៉ោងប្រហែល៦:៣០ ព្រឹក នាថ្ងៃទី ២៨ កក្កដា (ម៉ោងនៅអាម៉េរិក ត្រូវនឹងពេលល្ងាចនៅកម្ពុជា) ។
បើយោងតាម ហ្វេសប៊ុកលោក កង វិសាល ដែលជាត្រូវពូសាច់ថ្លៃរបស់ជនរងគ្រោះបានសរសេរថា “គ្មានសុវត្ថិភាពទេ នៅក្នុងពិភពលោកនេះ កន្លែងណាក៏ដោយ អ្នកណាក៏ដោយ ពេលណាក៏ដោយ ពួកយើងស្រឡាញ់នាង”។
សូមបញ្ជាក់ អ្នកនាង ថូ វណ្ណថា ដែលមានឈ្មោះហៅក្រៅថា ម៉ុច ជាបវរកញ្ញាកម្ពុជាអាម៉េរិកនៅក្នុងឆ្នាំ១៩៩៨ ៕
មតិយោបល់