ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

Update: ក្រោយបញ្ចប់ប្រតិបត្តិការវាយប្រហារគ្នា ជនជាតិអ៊ីតាលី៩នាក់,ជប៉ុន៧នាក់,បង់ក្លាដែស២នាក់,ពលរដ្ឋអាមេរិកម្នាក់ និងឥណ្ឌាម្នាក់ ក្នុងចំណោមអ្នកស្លាប់២០នាក់

បង់ក្លាដែស: ក្រោយបញ្ចប់ប្រតិបត្តិការវាយប្រហារគ្នារវាងខ្មាន់កាំភ្លើងនិងប៉ូលិស មានសេចក្តីរាយការណ៍បញ្ជាក់បន្ថែមថា ជនជាតិអ៊ីតាលី៩នាក់, ជប៉ុន៧នាក់, បង់ក្លាដែសពីរនាក់, ពលរដ្ឋអាមេរិកម្នាក់ដែលកើតនៅបង់ក្លាដេស និងស្ត្រីឥណ្ឌាម្នាក់ ក្នុងចំណោម ២០នាក់ ត្រូវបានស្លាប់ដោយសារពួកភេរវករដែលបានសម្រុកចូលទៅក្នុងភោជនីយដ្ឋានកាលពីយប់ថ្ងៃសុក្រ នៅក្នុងការវាយប្រហារនៅភោជនីយ ដ្ឋានរបស់អេស្ប៉ាញ ក្នុងរដ្ឋធានីដាកា ប្រទេសបង់ក្លាដែស ដែលជាកន្លែងពេញនិយមសម្រាប់ជនបរទេស។ នេះបើយោងតាមការចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ នាថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ។

មន្ត្រីម្នាក់ប្រចាំនៅអង្គភាពទំនាក់ទំនងសេវាសាធារណៈកងទ័ពបង់ក្លាដែស (ISPR)បានបញ្ជាក់សញ្ជាតិរបស់ជនរងគ្រោះតាមស៊ីនហួ កាលពីល្ងាច ចុងថ្ងៃសៅរ៍ ដែលសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ជនរងគ្រោះរួមមានបុរស ១០នាក់និងស្ត្រី ១០នាក់។ ខ្មាន់កាំភ្លើងក៏បានសម្លាប់មន្ត្រីប៉ូលិស បង់ក្លាដែស ២នាក់ផងដែរ នៅក្នុងម៉ោងដំបូងនៃការវាយប្រហារគ្នា។

អ្នកនាំពាក្យកងទ័ពបង់ក្លាដែសបានថ្លែងនៅក្នុងសន្និសីទកាសែតខ្លីមួយនៅលើប្រតិបត្ដិការនេះថា ពួកខ្មាន់កាំភ្លើងចំនួន ៦នាក់ត្រូវបានបាញ់សម្លាប់ និងខ្មាន់កាំភ្លើងម្នាក់ត្រូវបានចាប់ខ្លួនទាំងរស់ក្នុងអំឡុងពេលការវាយឆ្មក់ប្រដាប់អាវុធកាលព្រឹកថ្ងៃសៅរ៍ដែលបានបញ្ចប់ការឡោមព័ទ្ធអស់រយៈពេល ១៣ម៉ោង។ ចំណាប់ខ្មាំង ១៣នាក់ រួមទាំងជនជាតិជប៉ុនម្នាក់និងស្រីលង្កាម្នាក់ ត្រូវបានគេជួយសង្គ្រោះ។

សូមបញ្ជាក់ថា យ៉ាងហោចណាស់ មានមនុស្សចំនួន ៤០នាក់រួមទាំងមន្រ្តីប៉ូលិសជាន់ខ្ពស់ត្រូវបានរងរបួសក្នុងហេតុការណ៍នេះផងដែរ។ ដោយឡែក នៅថ្ងៃទី០៣ កក្កដា ឆ្នាំ២០១៦នេះ ប្រទេសបង់ក្លាដែសបានប្រកាសរយៈពេលពីរថ្ងៃនៃការកាន់ទុក្ខថ្នាក់ជាតិសម្រាប់អ្នកដែលបាន ស្លាប់នៅពេលដែលពួកសកម្មប្រយុទ្ធអ៊ីស្លាម បានសម្រុកចូលហាងកាហ្វេក្នុងរដ្ឋធានីដាកា៕

_90271760_033844884 _90271778_033846533

មតិយោបល់