ព័ត៌មានអន្តរជាតិ

មេដឹកនាំតួកគី៖ ប្រតិបត្ដិការយោធាថ្មី នៅស៊ីរី នឹងចាប់ផ្តើម នៅគ្រប់ពេលវេលា

តួកគីៈ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយីប អឺដូហ្គេន បាននិយាយថា រដ្ឋាភិបាលខ្លួន អាចចាប់ផ្តើមប្រតិបត្តិការយោធាថ្មីមួយ នៅភាគខាងជើងប្រទេសស៊ីរី នៅគ្រប់ពេលវេលា ដោយការលើកទ្បើងនេះ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានផ្តល់នូវការឆ្លើយតបជាវិជ្ជមាន ចំពោះផែនការនេះផងដែរ។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៨។

ការកត់សម្គាល់រ​បស់លោក អឺដូហ្គេន កាលពីថ្ងៃច័ន្ទ បានកើតឡើងប៉ុន្មានថ្ងៃបន្ទាប់ពីលោក បានប្រកាសថា កងកម្លាំងតួកគី នឹងចាប់ផ្តើមប្រតិបត្តិការថ្មីមួយ ឆ្លងកាត់ព្រំដែន ដើម្បីប្រឆាំងនឹងអង្គភាពការពារប្រជាជនស៊ីរី (YPG) ដែលគាំទ្រដោយអាមេរិក នៅភាគខាងកើតទន្លេ Euphrates ភាគខាងជើងប្រទេសស៊ីរី។

ក្រុម YPG ត្រូវបានចាត់ទុកថា ជាអង្គការភេរវជនមួយ ពីសំណាក់រដ្ឋាភិបាលក្រុងអង់ការ៉ា ហើយក្រុមនេះ ត្រូវបានគ្រាំទ្រដោយកងទ័ពអាមេរិក ដែលមានទីតាំងស្ថិតនៅភាគខាងកើតទន្លេ Euphrates៕

មតិយោបល់