ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

មន្ត្រីអធិការកិច្ចជលផលចតុមុខ ទទួលសំណូកពីឈ្មួញត្រីឆ្តោ

ភ្នំពេញៈ មន្ត្រីនៃអធិការកិច្ចជលផលចតុមុខ មួយក្រុមតូចដែលមិនបានទទួលផលពីបទល្មើសនេសាទនោះ បានលួចខ្សឹបតិចៗមក Post News ឱ្យដឹងថា នៅអធិការកិច្ចជលផលចតុមុខថ្នាក់លើ បានចាត់តាំងមន្ត្រីជលផល២រូប មានឈ្មោះ ម៉ែន វិបុល នឹងឈ្មោះម៉ាញ ពៅ ដោយចេញលិខិតបញ្ជារបេសកម្មផងដែរ ដើម្បីឱ្យត្រួតពិនិត្យបទល្មើសនេសាទ និងការដឹកជញ្ជូនត្រីឆ្តោដោយខុសច្បាប់។

ប្រភពដដែលបានខ្សឹបប្រាប់ Post News ទៀតថា មន្ត្រីជលផលពីររូបខាងលើនេះបានចុះប្រចាំការនៅតំបន់មួយចំនួននៅតាមដងទន្លេមេគង្គ និងទន្លេសាប ក្នងជាពិសេសនៅខេត្តចំនួន២ គឺខេត្ត កណ្តាល និងព្រៃវែង។

ប្រភពបានខ្សឹបថាចំណុចដែលមន្ត្រីខាងលើច្រើនឈរជើងនោះមាន នៅលើផ្លូវជាតិលេខ១ ផ្លូវលេខ១១០ ផ្លូវលេខ២១B ផ្លូវជាតិលេខ២ នឹងផ្លូវលេខ៣ ដែលសុទ្ទតែជាច្រកឈ្មួញនាំត្រីឆ្តោចូលពីវៀតណាមដោយខុសច្បាប់។

ប្រភពដដែលបានខ្សឹបបន្តថា មន្ត្រីជលផលឈ្មោះមែន វិបុល នឹងឈ្មោះម៉ាញ ពៅ នោះបានចាត់តាំងមនុស្សម្នាក់ទៀតឈ្មោះ ផុន ចេតនា ដែលជាមនុស្សជុំនិតរបស់ពួកគេ ឱ្យធ្វើសកម្មភាពចល័តនៅតំបន់ខាងលើ។ ហើយបើមានឈ្មួញណាមួយហ៊ានគេចវេសពីការបង់លុយឱ្យទៅខាងលើនេះទេគេនឹងចាប់ឱ្យបង់លុយផាកគុណមួយជាពីរតែម្តង។

ដូច្នេះក្រុមឈ្មួញត្រីឆ្តោទាំងអស់គ្មាននាក់ណាគេចបានឡើយ។ ប្រភពបញ្ជាក់ថាត្រីឆ្តោត្រូវឈ្មួញនាំចូលពីវៀតណាម ដោយក្នុងមួយថ្ងៃនាំចូលពី៥០រថយន្ត ទៅ60រថយន្ត ហើយរថយន្តមានចំណុះចាប់ពី៣០តោន ទៅ៥០តោន ឯណ្ណោះ ។

ត្រីឆ្តោខុសច្បាប់ទាំងនោះឈ្មួញយកទៅចែកចាយតាមដេប៉ូនៅភ្នំពេញ នឹងតាមបណ្តាខេត្តនានា។ ព័ត៏ដែលមន្ត្រីជលផលមួយក្រុមខ្សឹបមក Post News នេះ មិនដឹងថាថ្នាក់ដឹកនាំនៃអគ្គនាយកដ្ឋានជលផល ក៍ដូចជាលោករដ្ឋមន្ត្រីក្រសួងកសិកម្មបានជ្រាប់ដែរបឫអត់នោះទេ៕

photo_2016-04-20_12-05-10 photo_2016-04-20_12-05-08

មតិយោបល់