ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

យុវតីម្នាក់តូចចិត្ត នឹងឪពុកម្តាយ ស្តីបន្ទោស គិតខ្លីចងកសម្លាប់ខ្លួនក្នុងបន្ទប់

ព្រះសីហនុ:មានករណី ក្មេងស្រីជិតពេញក្រមុំមា្នក់ចងកសម្លាប់ខ្លួន នៅវេលាម៉ោង០៩និង១៥នាទីយប់ នាថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅក្រុម៤៥ ភូមិ១ សង្កាត់៤ ក្រុងតព្រះសីហនុ ។

សាកសពឈ្មោះ ខុន សារពេជ្រ ភេទស្រី អាយុ ១៤ឆ្នាំ មុខរបរសិស្ស បានយកខ្សែអង្រឹងសំប៉ែត ចងនឹងចម្រឹងបង្អួត រួចធ្វើសកម្មភាពចងកតែម្តង។ ឪពុកសាកសពឈ្មោះ ដា សុខុន អាយុ៤២ មុខរបរនៅផ្ទះ ម្តាយឈ្មោះ ឌឿក ចំរើន អាយុ៣៧ឆ្នាំ មុខរបរលក់ដូរ។

ករណីកើតហេតុខាងលើ បណ្តាលមកពីនាង ខឹងនឹងឪពុកម្តាយ រួមទាំងបងប្អូនជាច្រើន ស្តីបន្ទោស ឲ្យនាង។ បច្ចុប្បន្នសាកសពត្រូវបានគ្រួសាយកទៅបុណ្យតាមប្រពៃណី ៕

photo_2016-04-20_11-37-51 photo_2016-04-20_11-37-54 photo_2016-04-20_11-37-52

មតិយោបល់