ភ្នំពេញៈទីតាំងលួចបើកល្បែងស៊ីសង កន្ទុយលេខ ត្រូវបានគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំកម្លាំងចម្រុះមានទាំងនគរបាលខណ្ឌ នគរបាលប៉ុស្ត៍អាវុធហត្ថមូលដ្ឋាន និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះបង្ក្រាបឃាត់មនុស្ស២នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធមួយចំនួន។
ហេតុការណ៍បង្ក្រាបទីតាំងលួចបើកល្បែងស៊ីសងនេះ កាលពីវេលាម៉ោង ១៥ រសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ៦៦C ផ្លូវបេតុង ភូមិ បុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា ករណីនេះដឹកនាំដោយលោក តិមា សោភា អភិបាលរងខណ្ឌដង្កោ ដឹកនាំកម្លាំងចម្រុះ មានទាំងនគរបាលខណ្ឌ នគរបាលប៉ុស្ត៍ អាវុធហត្ថមូលដ្ឋាន និងកម្លាំងសណ្តាប់ធ្នាប់សាលាខណ្ឌ ចុះបង្ក្រាប ជាលទ្ធផលឃាត់បានមនុស្សចំនួន២នាក់ ដកហូតវត្ថុតាងពាក់ព័ន្ធ នឹងលុយកាក់មួយចំនួនផងដែរ នាំទៅកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោ ចាត់ការតាមនីតិវិធី។
សមត្ថកិច្ចប្រាប់បន្តឲ្យដឹងថា ជនសង្ស័យទាំង២នាក់ ទី១ឈ្មោះ ពៅ ចាន់រ៉ា ភេទស្រី អាយុ ៣៦ឆ្នាំ មុខរបរកម្មកររោងចក្រ និងទី២ ឈ្មោះ ពៅ ផាត ភេទស្រី អាយុប្រហែល៦៤ឆ្នាំ មុខរបរកត់កន្ទុយលេខ ទាំង២នាក់ ស្នាក់នៅផ្ទះលេខ៦៦C ផ្លូវបេតុង ភូមិ បុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ចំណុចកើតហតុ។
សមត្ថកិច្ចប្រាប់បញ្ជាក់ឲ្យដឹងថា ការបង្ក្រាបទីតាំងលួចបើកល្បែងស៊ីសង កត់កន្ទុយលេខ នេះ បន្ទាប់ពីមានសេចក្តីរាយការណ៍សំងាត់ពីប្រជាពលរដ្ឋថា នៅចំណុចផ្ទះលេខ៦៦C ផ្លូវបេតុង ភូមិ បុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ លួចបើកល្បែងស៊ីសង កត់កន្ទុយលេខ នេះជាយូរមកហើយ បើទោះបីមានការណែនាំពីសមត្ថកិច្ចនគរបាលមូលដ្ឋាន ក៍ម្ចាស់ទីតាំងមួយនេះ មិនអនុវត្តន៍តាមឡើយ ទើបគណៈបញ្ជាការឯកភាពខណ្ឌដង្កោ ដឹកនាំកម្លាំងចម្រុះបង្ក្រាបតែម្តង ដើម្បីកសាងសំណុំរឿងបញ្ជូន ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្តន្ទាទោសតាមច្បាប់៕
មតិយោបល់