ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

First News: ស្លាប់និងរបួសជាច្រើននាក់ ដោយសាររថយន្តបំផ្ទុះគ្រាប់បែកនៅផ្ទះសំណាក់បរទេស

អាហ្វហ្គានីស្ថាន: ប្រភពព័ត៌មានពីសាក្សីបាននិយាយថា នៅមុននេះបន្តិច មានករណីរថយន្តបំផ្ទុះគ្រាប់បែក បានវាយប្រហារផ្ទះសំណាក់បរទេសនៅក្នុងទីក្រុងកាប៊ុល ប្រទេសអាហ្វហ្គានីស្ថាន។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០១ សីហា ឆ្នាំ២០១៦នេះ។

បន្ទាប់ពីរថយន្តបំផ្ទុះគ្រាប់បែកពួកតាលីបង់ បានវាយប្រហារទៅលើផ្ទះសំណាក់បរទេស ក៏មានសំឡេងបាញ់កាំភ្លើងរង្គោះរង្គើ នៅភាគខាងកើតទីក្រុងកាប៊ុល នៅប៉ុន្មានម៉ោងមុននេះ ប៉ុន្តែមិនទាន់មានសេចក្តីរាយការណ៍ថាតើមានមនុស្សស្លាប់និងរងរបួសប៉ុន្មាននាក់នៅឡើយទេ គ្រាន់តែដឹងថា អាចមានអ្នកស្លាប់និងរបួសជាច្រើននាក់។

បន្តិចទៀតនេះ Post News នឹងធ្វើសេចក្តីលម្អិតព័ត៌មានបន្ថែមទៀតទាក់ទងទៅនឹងករណីរថយន្តបំផ្ទុះគ្រាប់បែកខាងលើនេះ៕

explosion Afghan capital Kabul 01

explosion Afghan capital Kabul.

មតិយោបល់