ជប៉ុនៈ បន្ទាប់ពីទទួលបានជ័យជម្នះដ៏ធំមួយ នៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យរួចមក នាយករដ្ឋមន្ត្រីជប៉ុន លោក ស៊ីន ហ្សូអាបេ បានជំរុញឲ្យធ្វើកំណែទម្រង់រដ្ឋធម្មនុញ្ញ ស្ដីពីច្បាប់យោធាសន្តិភាពនិយមរបស់ប្រទេស ចំពេលដែលមានភាពតានតឹង ជាមួយកូរ៉េខាងជើង។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៧។
ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ កាលពីថ្ងៃចន្ទ លោក អាបេ បាននិយាយថា លោកនឹងបន្តគោលនយោបាយការទូតដ៏ខ្លាំងក្លា ក្នុងដាក់សម្ពាធទៅលើទីក្រុងព្យុងយ៉ាង ដើម្បីឲ្យរបបមួយនេះ យល់ព្រមបញ្ឈប់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ដោយលោក បានបញ្ជាក់ថា ដំណោះស្រាយបញ្ហានុយក្លេអ៊ែរ និងមីស៊ីល រួមទាំងការចាប់ពង្រត់ប្រជាជនជប៉ុន ពីសំណាក់កូរ៉េខាងជើង គឺមានតែការបន្តដាក់សម្ពាធបន្ថែមទៀតប៉ុណ្ណោះ ទើបធ្វើឲ្យប្រទេសមួយនេះ ផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួន៕
មតិយោបល់