នីហ្សេរីយ៉ាៈ ទីភ្នាក់ងារគ្រាអាសន្នរបស់រដ្ឋ បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៣៥ នាក់ ត្រូវបានសម្លាប់ និងរាប់រយនាក់បានរងរបួស នៅពេលដែលរថយន្តដឹកឧស្ម័នមួយគ្រឿង បានផ្ទុះឆេះក្នុងរដ្ឋ Nasarawa ភាគខាងជើងប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៨។
មន្ត្រីទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយរដ្ឋ (SEMA) បាននិយាយកាលពីថ្ងៃច័ន្ទថា ឧបទ្ទវហេតុនេះ បានកើតឡើងនៅឯស្ថានីយ៍ប្រេងឥន្ធនៈមួយ ស្ថិតតាមបណ្ដោយផ្លូវ Lafia-Makurdi ដែលតភ្ជាប់ពីទីក្រុង Abuja ទៅនឹងភាគខាងជើង និងភាគខាងត្បូងប្រទេសនីហ្សេរីយ៉ា។
លោក Usman Ahmed នាយកស្តីទី SEMA បាននិយាយថា រថយន្តដែលផ្ទុះនោះ បានបញ្ចេញនូវឧស្ម័ន ហើយក៏ឆាបឆេះជាអគ្គិភ័យទ្បើង ដោយ លោកបានបន្ថែមថា មកទល់ពេលនេះ ទីភ្នាក់ងារកំពុងធ្វើការស៊ើបអង្កេត ទៅលើឧបទ្ទវហេតុមួយនេះ៕
មតិយោបល់