រុស្ស៊ីៈ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន បានចូលរួមអបអរសាទរ ចំពោះទិវាជាតិទាហានជើងទឹករុស្ស៊ី ដោយក្នុងនោះ គេឃើញមាននាវាមុជទឹក និងសព្វាវុធទំនើបៗជាច្រើន ដាក់ដង្ហែជាក្បួនក្នុងពិធីនេះផងដែរ កាលពីថ្ងៃអាទិត្យ។ នេះបើតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។
បើតាមជំនួយការប្រធានាធិបតី បានឲ្យដឹងថា លោក ពូទីន បានសង្កត់ធ្ងន់ថា កងទ័ពជើងទឹកទាំងនេះ តែងតែត្រូវបានផ្តល់កិត្តិយសជាទីបំផុត ក្នុងប្រទេសរុស្ស៊ី។
គួរបញ្ជាក់ដែរថា នាវាមុជទឹករបស់រុស្ស៊ី ត្រូវបានផលិត និងបំពាក់ដោយសព្វាវុធទំនើបៗជាច្រើន ដើម្បីចូលរួមដង្ហែជាក្បួន ក្នុងទិវាជាតិទាហានជើងទឹក នៅទូទាំងប្រទេស៕
មតិយោបល់