រុស្ស៊ីៈ រដ្ឋអ៊ីស្លាម ISIS បានអំពាវនាវឲ្យសមាជិកក្រុមរបស់ខ្លួន អនុវត្តការវាយប្រហារនៅប្រទេសរុស្ស៊ី តាមរយៈវីដេអូមួយ ដែលបានចេញផ្សាយក្នុងរយៈពេលប្រាំបួននាទី កាលពីថ្ងៃអាទិត្យ។ នេះបើតាមរយៈ សារព័ត័មាន Channel News Asia នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦។
ក្នុងវិដេអូនោះ បុរសពាក់ម៉ាស់ពណ៌ខ្មៅលើមុខម្នាក់ បាននិយាយថា «ស្តាប់ណា លោក ពូទីន យើងនឹងទៅប្រទេសរុស្ស៊ី ដើម្បីសម្លាប់អ្នកក្នុងផ្ទះរបស់អ្នក ហើយ សូមបងប្អូនទាំងអស់ ដើរតាមការបញ្ជាក្រុមសកម្មប្រយុទ្ធ Jihad ក្នុងការប្រយុទ្ធ ព្រមទាំងសម្លាប់ពួកគេ»៕
មតិយោបល់