ព័ត៌មានបច្ចេកវិទ្យា

ក្រុមហ៊ុនផលិតស្មាតហ្វូនចិន នាំគ្នាទម្លាក់ Apple ពីតំណែងកំពូល ទៅកាន់បាតតារាង

អាមេរិក៖ ចិនជាទីផ្សារធំក៏ពិតមែន ប៉ុន្តែការប្រកួតប្រជែងក៏ខ្លាំងណាស់ដែរ ជាក់ស្ដែងដូចជាងក្រុមហ៊ុន Apple ជាដើម ធ្លាប់តែជាក្រុមហ៊ុន​ដែលលក់​ស្មាតហ្វូន​បានច្រើនជាងគេបំផុត ប៉ុន្តែនៅពេលនេះ

ត្រូវ​បាន​ក្រុមហ៊ុនក្នុងស្រុកវាយដណ្ដើមបានទៅវិញ។

យោងតាមរបាយការណ៍ស្រាវជ្រាវថ្មី បានបង្ហាញថា ក្រុមហ៊ុន Apple បានធ្លាក់ពីតំណែងលេខ៣នៃ​ក្រុមហ៊ុនលក់ស្មាតហ្វូន​បានច្រើន​ជាងគេបំផុត​នៅ​ចិន ទៅកាន់លេខរៀងទី៥ ពោលគឺនៅក្រោមក្រុមហ៊ុន Vivo និង Oppo។

ក្រុមហ៊ុន Strategy Analytics បានបង្ហាញរបាយការណ៍ស្រាវជ្រាវថ្មីមួយរបស់ខ្លួនថា ក្រុមហ៊ុន Apple លក់ស្មាតហ្វូននៅត្រីមាសទី២ឆ្នាំនេះ បានត្រឹមតែ ៧,៣លានគ្រឿងប៉ុណ្ណោះ ដោយកាលពីត្រីមាសដូច​គ្នាឆ្នាំមុន លក់បាន ៩,៧លានគ្រឿង។

ក្រុមហ៊ុនដែលលេចធ្លោជាងគេសម្រាប់ត្រីមាសទី២ នោះគឺមាន Hauwei, Oppo, Vivo, Xiaomo ដែល​សុទ្ធសឹងតែជាក្រុមហ៊ុនក្នុងស្រុក៕

applestorechina-l

មតិយោបល់