ព័ត៌មានសិល្បៈ និងកម្សាន្ត ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

នាង ខេនដល ជិនណឺ បង្កប់របស់ពិសេសម្យ៉ាង ក្រោមរបាំងអាវខ្មៅស្តើងមើលធ្លុះរាងកាយ

អាមេរិក: តារាម៉ូដែលអាមេរិក វ័យ២០ឆ្នាំ នាង ខេនដល ជេននឹ បានធ្វើឲ្យអ្នកដំណើរតាមដងផ្លូវ ទីក្រុង ញូវ យ៉ក ភ្ញាក់ផ្អើលដោយសារតែបានឃើញ របស់ពិសេសម្យ៉ាង ដែលបានបង្កប់នៅក្រោមអាវយឺតពណ៌ខ្មៅ ស្តើងមើលធ្លុះដល់រាងកាយ។ តើអ្នកដឹងថាជារបស់អ្វី?

នៅថ្ងៃអង្គា នាង ជិនណឺ បានធ្វើដំណើរដោយថ្មើរជើង ជាមួយនឹង មិត្តភក្តិរបស់នាងពីរនាក់ទៀត ដែលជាតារាម៉ូដែលដូចគ្នា គឺនាង Hailey Baldwin នាង Gigi Hadid នៅលើដងផ្លូវនៅក្នុងទីក្រុង ញូវ យ៉ក ដោយរូបនាងស្លៀកខោ ខាវប៊យជើងវែង ពណ៌ផ្ទៃមេឃ និងអាវយឺត​ រឹតរាង​ដៃវែងពណ៌ខ្មៅ ស្តើងមួយ ដែលអាចឲ្យអ្នកធ្វើដំណើរក្បែរនាង មើលឃើញខ្លួនប្រាណមួយល្វែងលើរបស់នាង ជាពិសេសដើមទ្រូងដ៏សិចស៊ីរបស់នាង ។

ប៉ុន្តែអ្វីកាន់តែពិសេស និងកាន់តែធ្វើឲ្យចាប់អារម្មណ៍ ចំពោះដើមទ្រូងរបស់នាងទៅទៀតនោះ គឺ នៅលើចុងសុដន់ខាងឆ្វែងរបស់នាង មានចុះរុន្ធពាក់ក្រវិល(ដូចត្រចៀក)៕

មតិយោបល់