គ្រោះរញ្ជួយដីថ្មីទៀត កើតឡើងនៅអេក្វាទ័រ ប៉ុន្តែមិនទាន់ដឹងទំហំនៃការខូចខាត

អេក្វាទ័រៈគ្រោះធម្មជាតិរញ្ជួយដីសាជាថ្មី បានកើតឡើងដូចការរំពឹងទុករបស់ក្រុមអ្នកព្យាករណ៍ សណ្ឋានដីនៅប្រទេសអេក្វាទ័រ នៅរសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦ នេះ បន្ទាប់ពីគ្រោះ រញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រកើតឡើងកាលពីចុងសប្តាហ៍មុន ដែលបានបណ្តាលឲ្យមនុស្សស្លាប់ មកដល់នឹងពេលនេះ ៥០៧នាក់ហើយ។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មានស៊ិនហួ។

គួរបញ្ជាក់ថា គ្រោះរញ្ជួយដីលើកទីពីរនៅអេក្វាទ័រនេះមានកម្រិត ៦,២ រ៉ិចទ័រ ដែលជាកម្រិតបង្គួរ ប៉ុណ្ណោះប៉ុន្តែគេនៅមិនទាន់បញ្ជាក់ ពីព័ត៌មានលម្អិតនៃការខូចខាតនោះទេ៕

photo_2016-04-20_16-00-59

មតិយោបល់