អ៊ីរ៉ង់ៈ ប្រធានាធិបតីលោក Hassan Rouhani បាននិយាយថា អ៊ីរ៉ង់ត្រៀមខ្លួនជាស្រេច ដើម្បីធ្វើការចរចាជាមួយសហរដ្ឋអាមេរិក ប្រសិនបើក្រុងវ៉ាស៊ីនតោន ដកទណ្ឌកម្ម និងត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរឆ្នាំ ២០១៥ ដែលបានដកចេញកាលពីឆ្នាំមុន។ នេះបើយោងតាមសារព័ត៌មាន Aljazeera ចេញផ្សាយនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៩។
លោក Rouhani បាននិយាយនៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយ កាលពីថ្ងៃអាទិត្យថា «យើងតែងតែរំពឹងជឿជាក់លើការចរចា … ប្រសិនបើពួកគេ (អាមេរិក) លុបចោលទណ្ឌកម្ម ហើយបញ្ចប់ការដាក់សម្ពាធសេដ្ឋកិច្ច រួមទាំងត្រលប់ទៅរកកិច្ចព្រមព្រៀងវិញ។ យើងត្រៀមខ្លួនរួចរាល់ ដើម្បីចរចា ជាមួយអាមេរិក នាពេលបច្ចុប្បន្ន នៅគ្រប់ទីកន្លែងណាទាំងអស់»។
សូមជំរាបថា ភាពតានតឹងរវាងប្រទេសទាំងពីរ បានកើនឡើងនៅពេលដែលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសខ្លួនដកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ជាមួយអ៊ីរ៉ង់ និងបានដាក់ទណ្ឌកម្មទៅលើក្រុងតេអេរ៉ង់៕
មតិយោបល់