ព័ត៌មានជាតិ

គូរស្នេហ៍មួយគូរ រកស៊ីដឹកឈើគ្រញូងទៅលក់ ដើម្បីសន្សំលុយរៀបការត្រូវបានជាប់អន្ទាក់សមត្ថកិច្ច

កំពង់ធំៈ បទល្មើសដឹកជញ្ជូនបទល្មើសឈើគ្រញូង នៅតែបន្តដឹកយ៉ាងគគ្រឹកតាមបណ្តោយផ្លូវជាតិលេខ៦ ឆ្ពោះទៅលក់នៅប្រទេសវៀតណាម ទោះជារដ្ឋាភិបាលដាក់វិធានការ ហាមឃាត់ចាប់តឹងរ៉ឹងយ៉ាងណានោះ ក៏ឈើគ្រញូងកាន់តែឡើងថ្លៃនិងមានទីផ្សារ ចំណែកឈ្មួញឈើមិនអាចឈប់រកស៊ីបានទេ ព្រោះធ្លាប់មានធ្លាប់បាន បានរុករកវិធីក្នុងការដឹកជញ្ជូនទោះជាត្រូវចំណាយប្រាក់ ខ្នោះច្រវ៉ាក់នៅពីមុខក៏មិនខ្លាចដែរ។

ជាក់ស្តែងគូរស្នេហ៍មួយគូរ បានចាប់អាជីពរកស៊ីដឹកឈើគ្រញូង តាមរយះរថយន្តកាម៉ារីឆ្លាម ពណ៌ស្លែរ ពាក់ស្លាកលេខ ភ្នំពេញ2C-5309 ក្នុងនោះមានស្លាកលេខស្រគួរចំនួន២ឈុតសម្រាប់ដោះដូរផងដែរ បានដឹកជញ្ជូនឈើមកពីខេត្តសៀមរាប ឆ្ពោះទៅខេត្តកំពង់ចាម តែត្រូវបានជាប់អន្ទាក់សមត្ថកិច្ច នៅចំនុចភូមិរូង ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីវេលាម៉ោង ១១និង០៧នាទី ថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦។

កិច្ចសហការបង្រ្កាបបទល្មើសរថយន្តដឹកឈើគ្រញូងនេះ ដឹកនាំការបង្រ្កាបដោយ លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ និងលោក វរៈសេនីយ៍ឯក កែវ សុផល ស្នងការង ប្រធានការិយាល័យកណ្តាលប្រឆាំងបទល្មើស ដោយមានការចូលរួមពីប៉ូលិសសេដ្ឋកិច្ចខេត្ត និងសេដ្ឋកិច្ចក្រសួង ព្រមទាំងសមត្ថកិច្ចរដ្ឋបាលព្រៃឈើ ក្រោយពីទទួលបានព័ត៌មានថា មានរថយន្តចំនួន២គ្រឿង បានដឹកបទល្មើសទើប លោក អ៊ិត សុធា ព្រះរាជអាជ្ញាបានឲ្យកម្លាំងចាំស្ទាក់នៅចំនុច ភូមិរូង លុះឃាត់រថយន្តកាម៉ារីឆ្លាមជាប់ ព្រមទាំងមនុស្សចំនួន៤នាក់ ក្នុងនោះមានស្រ្តីម្នាក់មានកូនតូច ត្រូវបានម្ចាស់រថយន្តជួលឲ្យជិះដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច ក្នុងតំលៃ២០ដុល្លាក្នុងមួយជើង។

ចំណែករថយន្ត ហាឡែនឌឺ មួយគ្រឿងទៀតដឹងខ្លួនទាន់បាន បើករថយន្តគេចខ្លួនបាត់។ ប្អូនស្រី ហួន ស្រីទីន បានឲ្យបានដឹងថា រស់នៅភូមិព្រៃជ្រូក ឃុំព្រៃជ្រូក ស្រុកពួក សៀមរាប ជាគូរដណ្តឹងជាមួយបុរស តៃកុងឡានឈ្មោះសៀវ ហេង ភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប មានគំម្រោងរៀបការនៅខែ៩ខាងមុខនេះ ហើយបានចាប់មុខរបរដឹកឈើគ្រញូងនេះបានចំនួន២ជើង លុះជើងទី៣ក៏ជាប់អន្ទាក់តែម្តង ។

លោក អ៊ិត សុធា ព្រះរាជអាជ្ញា បានស្តាប់ពីការរៀបរាប់របស់ស្រ្តីកូនតូច ថាពុំមានការជាប់ពាក់ព័ន្ឋនិងបទល្មើសទេ តែដោយសារតែជីវភាពខ្វះខាត ក៏ត្រូវបានគេជួលឲ្យជិះឡានជាមួយ ទើបអនុញ្ញាតឲ្យចេញទៅផ្ទះវិញ ចំណែករថយន្ត និងឈើគ្រញូងចំនួន ៣០០គ.ក ស្មើរនឹង ១០៦ដុំ ត្រូវបានប្រគល់ឲ្យសមត្ថកិច្ចមេព្រៃនាំយកទៅរក្សាទុកនៅផ្នែករដ្ឋបាលព្រៃឈើស្ទោង៕

photo_2016-04-20_15-44-51 photo_2016-04-20_15-44-49 photo_2016-04-20_15-44-50

មតិយោបល់