ឥណ្ឌា: ក្រុមគ្រួសារជនរងគ្រោះនៃអំពើរំលោភបូកផ្លូវភេទក្នុងរដ្ឋ Uttar Pradesh ប្រទេសឥណ្ឌា កាលពីថ្ងៃអង្គារ បានគំរាមធ្វើអត្តឃាតខ្លួនឯងប្រសិនបើក្រុមជនល្មើសមិនត្រូវបានផ្តន្ទាទោសក្នុងរយៈពេលបីខែ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០២ កក្កដា ឆ្នាំ២០១៦នេះ។
បុរសម្នាក់ដែលជាសមាជិកក្រុមគ្រួសាររងគ្រោះបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា កូនស្រីនិងប្រពន្ធរបស់គាត់ទទូចឲ្យពន្លឿនដាក់ទោសជនល្មើស។
បុរសម្នាក់នេះបានឱ្យដឹងនៅក្នុងសន្និសីទកាសែតថា «យើងត្រូវបានគេលួចវាយដំហើយយើងទាំងអស់គ្នាដឹងថាអ្វីដែលពួកគេបានធ្វើទៅកាន់កូនស្រីរបស់ខ្ញុំ។ ប្រសិនបើពួកគេ (ជនជាប់ចោទ) មិនត្រូវបានផ្តន្ទាទោស ក្នុងរយៈពេលបីខែ បន្ទាប់មកពួកយើងទាំងបីនាក់នឹងធ្វើអត្តឃាតខ្លួនឯងតែម្តង»។
សូមបញ្ជាក់ថា បុរសម្នាក់នេះបានបង្ហាញខ្លួនមុនពេលដែលប្រព័ន្ធផ្សព្វផ្សាយគ្របមុខរបស់គាត់ ដើម្បីនិយាយអំពីឧបទ្ទវហេតុគួរឱ្យរន្ធត់ដែលក្រុមគ្រួសាររបស់គាត់បានទទួលរងនៅយប់ថ្ងៃសុក្រ៕
មតិយោបល់