ព័ត៌មានអន្តរជាតិ

ប្រធានាធិបតីកូរ៉េខាងត្បូង ទស្សនាការប្រគំតន្ត្រី ជាមួយប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង

កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជែអ៊ីន បានអង្គុយនៅជិតប្អូនស្រីមេដឹកនាំកំពូលកូរ៉េខាងជើង លោក គីម ជុងអ៊ុន ក្នុងអំទ្បុងពិធីប្រគំតន្ត្រីមួយ នៅទីក្រុងសេអ៊ូល សម្ដែងដោយពួកតន្ត្រីករមកពីទីក្រុងព្យុងយ៉ាង ខណៈក្រុមអ្នកតវ៉ា បានដុតទង់ជាតិរបស់កូរ៉េខាងជើង នៅឯខាងក្រៅកាលពីថ្ងៃអាទិត្យ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៨។

នេះជាការសម្ដែងចុងក្រោយ សម្រាប់ទស្សនកិច្ចផ្លូវការរបស់គណៈប្រតិភូកូរ៉េខាងជើង ដើម្បីផ្សាភ្ជាប់ទំនាក់ទំនងផ្នែកការទូតប្រទេសទាំងពីរ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិក មុននឹងពួកគេត្រូវត្រឡប់ទៅកាន់កូរ៉េខាងជើងវិញ។

លោកស្រី គីម និងមន្រ្តីជាន់ខ្ពស់កូរ៉េខាងជើង លោក Kim Yo Jong កាលពីថ្ងៃសៅរ៍ បានអញ្ជើញលោក មូន ទៅធ្វើកិច្ចប្រជុំកំពូលមួយ នៅឯកូរ៉េខាងជើង ដែលវាជាការស្នើសុំជាប្រវត្តិសាស្រ្តដំបូង ចាប់តាំងពីសង្គ្រាមកូរ៉េកន្លងមក។

ពាក់ព័ន្ធនឹងបញ្ហានេះ លោក មូន នៅមិនទាន់តបតាមការអញ្ជើញភ្លាមៗនោះទេ ដោយគ្រាន់តែនិយាយថា លោកសង្ឃឹមថា «លក្ខខណ្ឌត្រឹមត្រូវ នឹងត្រូវបានបង្កើតឡើង ដូច្នេះវាប្រាកដជាអាចដំណើរការទៅបាន»៕

មតិយោបល់