អាមេរិកៈ យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយ បានឲ្យដឹងថា យោធាអាមេរិកបានស្នើឲ្យក្រសួងការបរទេស ផ្តល់ដំណឹងដល់រដ្ឋាភិបាលតួកគី អំពីគោលបំណងរបស់ខ្លួន ក្នុងការបញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រខ្មៅ។ នេះបើយោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៨។
ការផ្លាស់ប្តូរនេះ ទំនងជាធ្វើទ្បើយដើម្បីឆ្លើយតប ទៅនឹងឧបទ្ទវហេតុ នៅកំពង់ផែ Kerch កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ខណៈដែលនាវាកងទ័ពជើងទឹកអ៊ុយក្រែនចំនួន ៣គ្រឿង បានរំលោភលើច្បាប់អន្តរជាតិ ចូលមកកាន់ដែនទឹករបស់រុស្ស៊ី ។
ដោយអាជ្ញាធររុស្ស៊ី បានរឹបអូសនាវាទាំងនោះ រួមទាំងឃាត់ខ្លួនក្រុមនាវិក ២៤ នាក់ នៅលើនាវា បន្ទាប់ពីពួកគេមិនបានឆ្លើយតប និងបញ្ឈប់សកម្មភាព តបតាមការទាមទារដោយស្របច្បាប់ពីរុស្ស៊ី។
សូមជំរាបថា ការផ្លាស់ប្តូរនេះ ត្រូវបានគេមើលឃើញថា អាចនឹងបង្កើនភាពតានតឹង រវាងសហរដ្ឋអាមេរិក និងរុស្ស៊ីផងដែរ៕
មតិយោបល់