ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តដឹកអ្នកដំណើរ ៤៧កៅអី បានផ្ទុះឆេះយ៉ាងខ្លាំងនៅលើផ្លូវធំ

វៀតណាម: រថយន្តដឹកអ្នកដំណើរមួយគ្រឿង ដែលបានធ្វើដំណើរនៅលើផ្លូវធំ Phap Van ក៏ស្រាប់តែផ្ទុះឆេះអណ្តាតភ្លើងយ៉ាងខ្លាំងដោយមិនបានដឹងទុកជាមុន។ ហើយ អគ្គិភ័យនេះ បានបំផ្លាញឆេះរថយន្តនេះអស់មួយផ្នែកធំ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌ មាននៅក្នុងស្រុករបស់វៀតណាម នាយប់ថ្ងៃទី០២ សីហា ឆ្នាំ២០១៦នេះ។

នៅម៉ោងប្រហែល ២និង៤៥នាទី រថយន្តដឹកអ្នកដំណើរ ៤៧កៅអី ពណ៌ក្រហម មានស្លាក់លេខ SB 29B-06 459 បានឆាបឆេះយ៉ាងខ្លាំង ដែលមានអ្នកដំណើរប្រមាណ ២០នាក់និងអ្នកបើកបរម្នាក់ទៀត នៅលើរថយន្តនោះ បានចម្រុកចេញមកខាងក្រៅដោយសុវត្ថិភាព៕

Vietnam 02

Vietnam 03

Vietnam bus 02

Vietnam bus 03

Vietnam bus

មតិយោបល់