ព័ត៌មានអន្តរជាតិ

First News៖ ស្លាប់ទាហាន ១០នាក់ និង ២០​នាក់ទៀតរងរបួស ក្នុងការវាយប្រហារមួយ នៅអេហ្ស៊ីប

អេហ្ស៊ីបៈ ប្រភពពីមន្ត្រីសន្តិសុខ នៅមុននេះបន្តិច បានឲ្យដឹងថា ទាហានអេហ្ស៊ីប ១០ នាក់ ត្រូវបានសម្លាប់ ខណៈដែល ២០ នាក់ទៀតរងរបួស នៅក្នុងហេតុការណ៍បំផ្ទុះគ្រាប់បែកអត្តឃាត និងបាញ់ប្រហារ នៅឯប៉ុស្តិ៍ត្រួតពិនិត្យ ក្នុងទីក្រុង Rafah ភាគខាងជើងតំបន់ឧបទ្វីបស៊ីណាយ។ នេះបើយោងតាមរយៈ សារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃទី០៧ ខែកក្កដា ឆ្នាំ២០១៧។

ប្រភពដដែរបានឲ្យដឹងថា រថយន្តពីរគ្រឿង ត្រូវបានបំផ្ទុះខណៈកំពុងឆ្លងកាត់ច្រក នៅតំបន់មួយរវាងទីក្រុង Rafah និង Sheikh Zuweid នៅថ្ងៃសុក្រនេះ។

ពាក់ព័ន្ធនឹងការវាយប្រហារនេះដែរ ពុំទាន់មានក្រុមណាមួយអះអាងទទួលខុសត្រូវនៅទ្បើយទេ។

គួរបញ្ជាក់ដែរថា ប្រទេសអេហ្ស៊ីបប្រឈមនឹងការបះបោរ ដែលដឹកនាំដោយរដ្ឋអ៊ីស្លាមអ៊ីរ៉ាក់ និងក្រុមភេរវករ Levant នៅតំបន់ខាងជើងឧបទ្វីបស៊ីណាយជាញឹកញាប់ ដែលទាហាន និងប៉ូលិសរាប់រយនាក់ ត្រូវបានសម្លាប់៕

មតិយោបល់