ព័ត៌មានអន្តរជាតិ

អាមេរិកបញ្ជាឲ្យក្រុមគ្រួសាររបស់បុគ្គលិកស្ថានកុងស៊ុលខ្លួន ចាកចេញពីទីក្រុង អ៉ីស្តង់ប៊ុល

ស៊ីអិនអិន: រដ្ឋាភិបាលអាមេរិក បានបញ្ជាឲ្យសមាជិកគ្រួសារស៊ីវិលទាំងអស់ នៃបុគ្គលិកខ្លួនប្រចាំនៅស្ថានកុងស៊ុល ក្នុងទីក្រុង អ៉ីស្តង់ប៊ុល ប្រទេស តួកគី ត្រូវចាកចេញពីប្រទេសនេះ ដោយសារតែមានការកើនឡើងនៃការគំរាមកំហែងពីក្រុមអង្គការភេរវកម្ម។ នេះបើយោងតាមក្រសួងការបរទេសអាមេរិក។

យោងតាមសារព័ត៌មាន ស៊ីអិនអិន ចេញផ្សាយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៦ បានឲ្យដឹងដោយផ្អែកតាមការព្រមានរបស់ក្រសួងការបរទេសអាមេរិកថា «ក្រសួងការបរទេសបានធ្វើការសម្រេចបែបនេះ គឺផ្អែកលើមូលដ្ឋានព័ត៌មានសន្តិសុខដែលបានបង្ហាញថា មានក្រុមជ្រុលនិយម កំពុងតែបន្តការឈ្លានពានរបស់ពួកគេ ដើម្បីវាយប្រហារមកលើពលរដ្ឋអាមេរិក នៅក្នុងតំបន់មួយចំនួនក្នុងទីក្រុង អ៉ីស្តង់ប៊ុល ជាទីកន្លែងដែលពួកគេរស់នៅ ឬធ្វើដំណើរទៅជាញឹកញាប់»។

ការព្រមាននោះ ក៏បានជំរុញឲ្យពលរដ្ឋអាមេរិកកាំង ត្រូវជៀសវាងធ្វើដំណើរទៅតំបន់ភាគអាគ្នេយ៍នៃប្រទេស តួកគី ជាពិសេសនោះ នៅមជ្ឈមណ្ឌលក្នុងទីក្រុង ដែលនៅជិតព្រំដែនរវាងតួកគី និងប្រទេស ស៊ីរី ដោយសារតំបន់នោះ ទើបតែកើតមានការវាយប្រហារថ្មីៗ។

សូមជំរាបផងដែរថា ប្រទេស តួកគី បានប្រែក្លាយទៅប្រទេស កាន់តែប្រថុយប្រថានទៅ ក្នុងរយ:ពេលប៉ុន្មានឆ្នាំមកនេះ ដោយសារតែមានការវាយប្រហារដោយភេរវកម្មនៅក្នុងប្រទេស ហើយក៏ជាប់ទាក់ទងនៅក្នុងសង្គ្រាមស៊ីវិលនៅស៊ីរីផងដែរ៕

161029174601-u-s-orders-turkey-consulate-family-members-to-leave-00004826-exlarge-169

មតិយោបល់