ព័ត៌មានជាតិ

(មានវីដេអូ) ចាប់មិនចេះអស់..! អ្នកប្រើប្រាស់និងចែកចាយគ្រឿងញៀន

ភ្នំពេញ: យុវជនម្នាក់ចេញពីទិញថ្នាំញៀននៅភូមិត្រពាំងឈូកមិនទាន់ទាំងបានជក់ផងក៏ត្រូវកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខឃាត់​ខ្លួនភ្លាមៗនៅនឹងកន្លែង។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុកម្លាំងអន្តរាគមន៍ខណ្ឌសែនសុខ ជិះម៉ូតូល្បាត តាមផ្លូវ២៧១ ដល់មុខមន្ទីរពេទ្យលោកសង្ឃ ឃើញយុវជនញៀនថ្នាំម្នាក់ដើរចេញពីទិញថ្នាំញៀន១កញ្ចប់ យកទៅជក់ក៏ចូលទៅឃាត់ខ្លួនបានភ្លាមៗតែម្តង។ ការឃាត់ខ្លួនជនសង្ស័យខាងលើធ្វើឡើង កាលពីវេលាម៉ោង១១៖៥០នាទីយប់ ថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងទីតាំងសំបុកគ្រឿងញៀនល្បីល្បាញ ផ្អើលដល់តាមបណ្តាខណ្ឌ ឬ ខេត្តនានាក៏មកទិញនៅទីផ្សារគ្រឿងញៀននេះដែរ ទីនោះគឺ តំបន់ ភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

មតិភាគច្រើនលើឡើង និងសួរតៗគ្នាថា ចុះបើដឹងហើយ លឺហើយ ហេតុអ្វីគ្មានស្ថាបន មន្ទីរអង្គភាព ឬ ក្រសួងណាអាចរកវិធានការទប់ស្កាត់ និងលប់បំបាត់តំបន់ទីផ្សារគ្រឿងញៀនខាងលើ ឬនៅតែបណ្តែត បណ្តោយឲ្យទីតាំងនេះបំផ្លាញសង្គមជាតិដោយសារគ្រឿងញៀន៕

photo_2016-08-03_05-32-08

photo_2016-08-03_05-32-10

photo_2016-08-03_05-32-12

photo_2016-08-03_05-32-05

មតិយោបល់