ស្ថិតក្នុងរដូវវស្សានេះ រមណីយដ្ឋានទឹកឈូរកំពតមានសភាពទឹកហូរត្របាញ់ អមជាមួយរុក្ខជាតិពណ៌ខៀវបៃតងស្រស់ជុំវិញមាត់ជ្រោះ បង្កើតបានជាទស្សនីយ៍ភាពគួរឲ្យចង់គយគន់។
ចម្ងាយត្រឹម១៥គីឡូម៉ែត្រពីទីរួមខេត្តកំពត តំបន់ទេសចរណ៍ធម្មជាតិមួយនេះកំពុងទាក់ទាញបានភ្ញៀវទេសចរណ៍យ៉ាងកកកុញទៅកំសាន្ត ជាពិសេសរៀងរាល់ចុងសប្តាហ៍ ឬថ្ងៃបុណ្យ។
បើតាមការបញ្ជាក់របស់ប្រជាពលរដ្ឋនៅទីនោះ ក្នុងមួយថ្ងៃៗ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរជាតិ ជិត១ពាន់អ្នកចេញចូលឥតឈប់។
ខាងក្រោមនេះជាទិដ្ឋភាពដែលក្រុមការងារ Post News ផ្តិតយកមកផ្ទាល់៖
មតិយោបល់