ព័ត៌មានកីឡា

Draxler សុំចេញពី Wolfsburg ស្របពេលមានក្លឹប២កំពុងចង់បាន

Julian Draxler ខ្សែបម្រើឆ្នើមរបស់ជម្រើសជាតិអាល្លឺម៉ង់បានស្នើសំចេញពីក្លឹបអាជីព Wolfsburg ក្នុងរដូវកាលនេះហើយ ដោយមានក្លឹប២កំពុងចង់បានរូបគេគឺ Juventus និង Arsneal ។

ការស្នើសុំចាកចេញនេះ គឺដោយសារតែខ្សែបម្រើវ័យ២២ឆ្នាំខាងលើបានបញ្ជាក់ដល់ពេលដែលខ្លួនត្រូវដើរប្រឡូកជាមួយក្លឹបនៅក្រៅស្រុកហើយ ខណ:ដែលរូបគេមានមហិច្ឆតាចង់លេងនៅក្លឹបកំពូលៗនៅប្រទេសផ្សេងៗនៅអឺរ៉ុប។ ស្របពេលដែលដំណឹងនេះដែរ ក៏មានក្លឹប២ហើយដែរ កំពុងទាក់ទងរូបគេគឺ Juventus របស់អ៊ីតាលី និងកាំភ្លើងធំ Arsenal របស់អង់គ្លេស។

31530C1C00000578-0-image-a-48_1455742749718

កាំភ្លើងធំ តាមទិញខ្សែបម្រើស្លាបរូបនេះតាំងពីចប់ព្រឹត្តិការណ៍ Euro 2016 មកម្ល៉េះ បន្ទាប់ពីឃើញរូបគេលេងឱ្យក្រុមជម្រើសជាតិអាល្លឺម៉ង់។ តែដោយសារតម្លៃខ្លួន Arsenal ឱ្យទាបពេក ទើបមិនទាន់មានការផ្ទេរមួយជាផ្លូវការ។ ចំណែក Juventus វិញ ទើបតែដាក់សំណើទិញយកកីឡាករវ័យក្មេងរូបនេះទេ ប៉ុន្តែពួកគេមានសង្ឃឹមខ្ពស់ថានឹងទិញបាន ព្រោះរឿងតម្លៃខ្លួនមិនមែនជាបញ្ហាសម្រាប់ក្រុមសេះបង្កង់ឡើយ។

Draxler ជាយុវជនវ័យក្មេងរបស់អាល្លឺម៉ង់ ហើយរូបគេទើបតែបង្ហាញសមត្ថភាពគួរឱ្យកត់សម្គាល់នៅកម្មវិធី Euro 2016 កន្លងនេះទេ ទើបបណ្ដាល ឱ្យមានក្លឹបជាច្រើនចង់បានរូបគេ៕

WOLFSBURG, GERMANY - OCTOBER 31: Julian Draxler of Wolfsburg celebrates after scoring his team's second goal during the Bundesliga match between VfL Wolfsburg and Bayer Leverkusen at Volkswagen Arena on October 31, 2015 in Wolfsburg, Germany. (Photo by Ronny Hartmann/Bongarts/Getty Images)
W

មតិយោបល់