ព័ត៌មានជាតិ

Messi បង្ហើបប្រាប់ពីផែនការវិលត្រឡប់ Barcelona វិញក្នុងនាមជាជំនួយការបច្ចេកទេស

បរទេស ៖ តារាឆ្នើមជនជាតិអាហ្សង់ទីន Lionel Messi នៅសប្តាហ៍នេះបានបង្ហាញក្តីសង្ឃឹមថានឹងអាចត្រឡប់មកកាន់ទឹកដីរបស់ Camp Nou វិញទោះបីជាទើបតែបានប្រកាសចាកចេញពីក្លឹបចូលរួមជាមួយនឹង PSG កាលពីពេលថ្មីៗនេះក្តី។

បុរសរូបនេះបានបញ្ជាក់ថាលោកមានបំណងចង់វិលត្រឡប់ក្នុងនាមជាជំនួយការបច្ចេកទេសណាមួយជាមួយនឹងក្លឹបនៅពេលដែលគាត់សម្រេចចិត្តចូលនិវត្តពីបាល់ទាត់និងបន្ទាប់ពីបានចំណាយពេលអស់រយ:ពេល២១ឆ្នាំមកហើយជាមួយនឹងក្លឹបមួយនេះ។

បុរសវ័យ៣៤ឆ្នាំរូបនេះត្រូវបានបង្ខំចិត្តក្នុងការចាកចេញពីក្លឹបកាលពីរដូវក្តៅបន្ទាប់ពីក្លឹបនិងកីឡាករបរាជ័យមិនអាចបន្តកុងត្រាថ្មីជាមួយនឹងគ្នាបាន។

ថ្លែងទៅកាន់ Sport កីឡាករ Messi រូបនេះបានបញ្ជាក់ថា៖ខ្ញុំនឹងចង់វិលត្រឡប់មកកាន់ Barca វិញនៅថ្ងៃណាមួយហើយក្នុងនាមជាអ្នកជួយដល់ក្លឹបនេះ៕

មតិយោបល់