កំពង់ស្ពឺៈ តាមសេចក្តីរាយការណ៍បឋមបានដឹងថា នៅមុននេះបន្តិច ម៉ោងប្រហែល១០ព្រឹកថ្ងៃទី៣ ខែសីហា នេះ កម្មកររោងចក្រ ហ្គ្រីន ដ្រាហ្គន ស្ថិតនៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាច្រើននាក់បានទន់ដៃទន់ជើង និងដួលសន្លប់ ជាបន្តបន្ទាប់ក្នុងបរិវេណរោងចក្រ ខណៈកម្មករខ្លះអះអាងថា មានខ្មោចលង ប៉ុន្តែខ្លះទៀតលើកឡើងថា អាចបណ្ដាលមកពីពុលសារធាតុអ្វីមួយនៅក្នុងរោងចក្រ។ កម្មករដែលដួលសន្លប់ជាច្រើននាក់នោះ ត្រូវបានគេដឹកតាមរថយន្ត និងកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ទោះជាបែបណា ករណីនេះ សមត្ថកិច្ចមិនទាន់បញ្ជាក់ជាផ្លូវការទេ ដោយស្នងការខេត្តកំពង់ស្ពឺលោក កែវ ពិសី បានប្រាប់ Post News ថា មិនទាន់ដឹងទេ ចាំឆែកមើលសិន៕
ព័ត៌មានលម្អិត Post News និងផ្សាយបន្តិចទៀតនេះ៖
មតិយោបល់