ស៊ីរីៈ ប្រភពព័ត៌មាន RIA បានប្រាប់ឲ្យដឹងថា ក្រុមភេវរករ Daesh ៦០នាក់ ត្រូវបានសម្លាប់ ក្រោយបើក ការវាយប្រហារមួយ ដោយកងទ័ពស៊ីរី នៅទីក្រុង Deir ez-Zor ប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី៣ ខែសីហា ឆ្នាំ២០១៦។
Deir ez-Zor ជាទីក្រុងដ៏ធំមួយ ស្ថិតនៅភាគខាងលិចប្រទេសស៊ីរី ដែលមានចំនួនប្រជាជនជាង ២០០.០០០ នាក់ ហើយទីក្រុងនេះ ត្រូវបានឡោមព័ទ្ធខុសច្បាប់ ដោយពួកសកម្មប្រយុទ្ធ Daesh ជាក្រុមជ្រុលនិយម នៅរុស្ស៊ីចាប់ពីខែមីនា ឆ្នាំ ២០១៤ មកម្ល៉េះ៕
មតិយោបល់