ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ផ្ទុះភ្នំភ្លើងនៅភាគខាងកើតឥណ្ឌូនេស៊ី បង្ខំឲ្យបិទព្រលានយន្តភ្លាមៗ

ឥណ្ឌូនេស៊ី: ទីភ្នាក់ងារគ្រោះមហន្តរាយបានឲ្យដឹងជាផ្លូវការថា ភ្នំភ្លើង Mount Gamalama នៅខាងកើតប្រទេសឥណ្ឌូណេស៊ី បានផ្ទុះឡើងនៅថ្ងៃពុធនេះ បានបង្ខំឱ្យ​អាជ្ញា​ធរ​មូលដ្ឋានបិទព្រលានយន្តហោះភ្លាមៗ។ នេះបើយោងតាមការចេញផ្សាយ​ដោយ​សារព័ត៌មានចិន​ស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។

លោក Sutopo Purwo Nugroho អ្នកនាំពាក្យនៃទីភ្នាក់ងារគ្រប់គ្រងគ្រោះមហន្តរាយជាតិ បាននិយាយ​ថា រញ្ជួយដីភ្នំភ្លើងនេះមានកម្រិត ៤,៦រ៉ិចទ័រ ដែលបង្កឡើងនៅម៉ោង ៦និង២៨នាទីព្រឹក។ ហើយវា​ព្រួស​ផេះរហូតដល់ទៅ ៦០០ម៉ែត្រ។ ផេះភ្នំភ្លើងត្រូវបានរីករាលដាលនៅភាគអាគ្នេយ៍និងភាគខាងត្បូង ប៉ុន្តែ​មិន​មានការជម្លៀសប្រជាជននោះទេ រហូតមកដល់ពេលនេះ។

លោកបានប្រាប់ថា ព្រលានយន្តហោះនៅក្នុងក្រុង Ternate Babullah ត្រូវបានបិទដោយសារតែផ្សែង​ផេះភ្នំភ្លើងនេះ។ ផេះផ្ទុះភ្នំភ្លើងនៅពីភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយ​បានរំខាន​ជាញឹក​ញាប់​ដល់ជើងហោះហើរផ្លូវអាកាសទៅឥណ្ឌូនេស៊ី និងអូស្រ្តាលី។ ហើយភ្នំភ្លើង Mount Gamalama គឺជាភ្នំភ្លើងមួយ ក្នុង​ចំណោម​ភ្នំភ្លើងផ្សេងទៀត ដែលផ្ទុះចំនួន ១២៩លើកនៅឥណ្ឌូនេស៊ី៕

Mount Gamalama volcano in eastern Indonesia

មតិយោបល់