លីប៊ីៈ បើតាមឆ្មាំសមុទ្រអ៊ីតាលី បាននិយាយថា ក្នុងប្រតិបត្ដិការដ៏ធំបំផុតរបស់ខ្លួន ជនភៀសខ្លួនប្រមាណជា ៦.៥០០ នាក់ ត្រូវបានជួយសង្គ្រោះចេញពីសមុទ្រប្រទេសលីប៊ី។ នេះបើយោងតាមរយៈ សារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦។
បេសកកម្មជួយសង្គ្រោះចំនួន ៤០ លើក ត្រូវបានធ្វើឡើងនៅចម្ងាយប្រហែល ២០ គីឡូម៉ែត្រចេញពីតំបន់ ទីក្រុង Sabratha ប្រទេសលីប៊ី។
គួរបញ្ជាក់ដែរថា កាលពីថ្ងៃអាទិត្យ ជនចំណាកស្រុកជាង ១.១០០ នាក់ ត្រូវបានឆ្មាំសមុទ្រអ៊ីតាលី ជួយសង្គ្រោះនៅក្នុងតំបន់ដូចគ្នាផងដែរ ៕
មតិយោបល់