ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាង ១០ម៉ឺននាក់ បាន និងកំពុងទាក់ទាញនៅ ប្រាសាទសំបូរព្រៃគុហ៍

កំពង់ធំ: យោងតាមទំព័រ ផេកហ្វេសប៊ុក របស់សម្តេច នាយករដ្ឋមន្រ្តី ហ៊ុន សែន បានផ្សាយនៅល្ងាចថ្ងៃទី២០ មេសា ២០១៦នេះថា ប្រាសាទសំបូរព្រៃគុហ៍ មានទីតាំងស្ថិតនៅក្នុង ភូមិសំបូរ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែលមានចំងាយ២៥ Km ពីទីរួមខេត្តកំពង់ធំ តាមផ្លូវជាតិលេខ៦៤ បត់ស្តាំតាមផ្លូវកូនត្នោត។ សំបូរព្រៃគុហ៍នេះ ជារាជធានីចាស់បុរាណឈ្មោះ ថាឥសានបុរៈ ដែលកាលពីសម័យនោះ ជាមជ្ឈមណ្ឌលនៃសាសនា ឧទ្ទិសថ្វាយដល់ សិវៈនិយម។

ក្រុមប្រាសាទនេះ សាងសង់អំពីឥដ្ឋតាន់ ថ្មបាយក្រៀម និងថ្មភក់ ដែលលំអរលើជញ្ជាំងប្រាសាទ ហើយត្រូវបានកសាងឡើងនៅរជ្ជកាលព្រះបាទ ឥសានវរ្ម័នទី១ ក្នុងសតវត្សទី៧។ តាមការស្រាវជ្រាវ បានឳ្យដឹងនៅទីនេះ មានប្រាសាទប្រមាណជាង ១០០ប្រាសាទ ដែលចែកចេញជា ៤ក្រុម ធំៗ។ បច្ចុប្បន្ន ប្រាសាទទាំងនេះ បាន និងកំពុងទាក់ទាញភ្ញៀវទេសចរណ៍ ជារៀងរាល់ថ្ងៃ ដែលបានផ្តល់ការងារ ដល់ប្រជាពលរដ្ឋនៅទីនេះ ទៀតផង ហើយកាលពីចូលឆ្នាំ កន្លងទៅថ្មីៗនេះ បានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណ ជាង ១០ម៉ឺននាក់ មកកម្សាន្តនៅទីនេះ៕

photo_2016-04-20_18-29-34 photo_2016-04-20_18-29-37 photo_2016-04-20_18-29-41 photo_2016-04-20_18-29-43 photo_2016-04-20_18-29-46 photo_2016-04-20_18-29-49 photo_2016-04-20_18-29-52 photo_2016-04-20_18-29-54 photo_2016-04-20_18-29-58 photo_2016-04-20_18-30-01 photo_2016-04-20_18-30-04 photo_2016-04-20_18-30-06 photo_2016-04-20_18-30-09 photo_2016-04-20_18-30-11 photo_2016-04-20_18-30-14 photo_2016-04-20_18-30-16 photo_2016-04-20_18-30-21 photo_2016-04-20_18-30-23 photo_2016-04-20_18-30-26

មតិយោបល់