ឥណ្ឌា: អ្នកដំណើរនិងសមាជិកនាវិកទាំងអស់ចំនួន ២៧៥នាក់ ដែលជិះនៅលើយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Emirates Airline បានធ្លាក់ពេលចុះចតនៅព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ ហើយមនុស្សទាំងអស់ក៏ត្រូវបានជម្លៀសចេញដោយសុវត្ថិភាពផងដែរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។
ក្រុមហ៊ុន Emirates បានឱ្យដឹងថានៅលើគណនី Twitter របស់ខ្លួនថា យន្តហោះដែលហោះហើរពីទីក្រុង Thiruvananthapuram ប្រទេសឥណ្ឌា ទៅកាន់ទីក្រុងឌូបៃ បានជួបនៅក្នុងឧប្បត្តិហេតុមួយ នៅឯព្រលានយន្តហោះទីក្រុងឌូបៃ នៅម៉ោង១២និង៤៥នាទី ម៉ោងក្នុងស្រុក។
ការិយាល័យប្រព័ន្ធផ្សព្វផ្សាយដែលគ្រប់គ្រងដោយរដ្ឋាភិបាលទីក្រុងឌូបៃ បានឱ្យដឹងថា ការហោះហើរទាំងអស់ពីក្រុងឌូបៃ ត្រូវបានគេបានពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែមទៀត ដោយសារយន្តហោះធ្លាក់ផ្ទុះឆេះផ្សែងខ្មៅ នៅពេលដែលចុះចត។ ហោះហើរមួយចំនួនបានចូលមកដល់ព្រលានយន្តហោះអន្តរជាតិក្រុងឌូបៃ ត្រូវបានបង្វែរទៅមជ្ឈមណ្ឌលទីពីររបស់ព្រលានយន្តហោះអន្តរជាតិ Al Maktoum។
កាលពីមុន ឧប្បត្តិហេតុនៅព្រលានយន្តហោះទីក្រុងឌូបៃ រួមបញ្ចូលទាំង ការធ្លាក់យន្តហោះមួយគ្រឿងភ្លាមៗ ប្រភេទយន្តហោះដឹកទំនិញ UPS នៅថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១០ បន្ទាប់ពីហោះហើរចេញពីក្រុងឌូបៃ ដែលបានសម្លាប់មនុស្សពីរនាក់នៅលើយន្តហោះនេះ។
ដោយឡែក ឧប្បត្តិហេតុមួយផ្សេងទៀត កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០០៧ ពាក់ព័ន្ធនឹងយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍បង់ក្លាដែស Biman ដែលហៀបចេញដំណើរដូចគ្នា បណ្តាលឲ្យរងរបួសអ្នកដំណើរ ១៤នាក់ ដូច្នេះព្រលានយន្តហោះនេះ ត្រូវបានបិទអស់រយៈពេលប្រាំបីម៉ោងឯណោះ៕
មតិយោបល់