ព័ត៌មានជាតិ

ល្បែងស៊ីសង បៀ និងអាប៉ោង នៅស្រុកបន្ទាយស្រី បើកលេងយ៉ាងរលូន

សៀមរាបៈ ល្បែងស៊ីសងអាប៉ោង និងបៀនៅស្រុកបន្ទាយស្រីបានលេងយ៉ាងរលូន ដោយគ្មានសមត្ថកិច្ចមិនបានយកភ្នែកមើល ទើបធ្វើឲ្យល្បែងស៊ីសងបៀ និងអាប៉ោងបើកលេងទាំងចំហរនៅក្នុងស្រុកបន្ទាយស្រី ដែលគួរឲ្យព្រួយបារម្ភយ៉ាងខ្លាំងពីសំណាក់មហាជន ពីព្រោះមុខរបរមួយនេះ អាចធ្វើឲ្យបះពាល់ដល់ សន្តិសុខសង្គម ដែរធ្វើឲ្យកើតចោរ ប្លន់ ចោរឆក់ ដល់ការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋផងដែរ។

ជាក់ស្តែងកាលពីរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកម្រងថ្មី ឃុំខ្នាសណ្តាយ ស្រុកបន្ទាយស្រីខេត្តសៀមរាប នៅពេលអ្នកសារព័ត៌មាន បានចុះទៅដល់ទីតាំងកន្លែងលេងល្បែងស៊ីសង អាប៉ោង ហើយបានថតផ្តិតយក សកម្មភាពមកផ្សាយស្រាប់តែ ក្រុមអ្នកលេងអាប៉ោងបាន ជេរប្រមាថ និងគំរាមកំហែង ពួកអាហែងចង់ហៅអភិបាលស្រុក ឬក៏អធិការស្រុក និងមេធំនៅលើក៏អញ មិនខ្វល់ដែរ ដោយសារម្ចាស់ល្បែងស៊ីសងទាំងពីរនាក់នេះ ឈ្មោះ លោក ព្រៃ និងយាយ ហ៊ីម ហៅ យាយ ចេក បានបង់លុយឲ្យសមត្ថកិច្ចជារៀងរាល់ខែ អស់ហើយ អ្នកទៅចូលរួមលេងល្បែងជិះឡានសុទ្ធតែទំនើបៗ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋ បានឲ្យដឹងថា ការលេងល្បែងអាប៉ោងស៊ីសងចាក់លុយក្នុងមួយរន្ធៗ អាចរហូតដល់១ពាន់ដុល្លារ ទៅ២ពាន់ដុល្លារឯណោះ។

លោក ម៉ុយ ណន អធិការស្រុកបន្ទាយស្រី មិនអាចធ្វើការទំនាក់ទំនងបានទេ ជុំវិញករណីខាងលើនេះ។ ប្រជាពលរដ្ឋបានសំណូមពរដល់លោកឧត្តមសេនីយ៍ទោ សត ណាឌី ស្នងការរដ្ឋាននគរបាលខេត្តសៀមរាប ធ្វើយ៉ាងណាឲ្យមានវិធានការទប់ស្កាត់ជាបន្ទាន់ ទីណាមានល្បែងស៊ីសង ទីនោះមានចោរ ប្លន់ចោរឆក់ ដើម្បីឲ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានបង្កើតនូវភូមិ ឃុំមានសុវត្ថិភាព៩យ៉ាងជូនប្រជាពលរដ្ឋជាដើម៕

IMG_9494IMG_9496 - CopyIMG_9502

មតិយោបល់