ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

យូអិនថ្កោលទោសការវាយប្រហារគ្នាជាថ្មីម្តងទៀត នៅភាគខាងជើងប្រទេសម៉ាលី

យូអិន: អគ្គលេខាធិការអង្គការសហប្រជាជាតិ (យូអិន) លោក បាន គីមូន បានថ្កោលទោសចំពោះ ការវាយប្រយុទ្ធគ្នា កាលពីថ្ងៃសុក្រ បានផ្ទុះឡើងជាថ្មីនៅភាគខាងជើងប្រទេសម៉ាលី រវាងក្រុមប្រដាប់អាវុធពីរក្រុម ដែលបាន ហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នារបស់ប្រទេសម៉ាលី។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិន ស៊ិនហួ នៅថ្ងៃទី២៣ កក្កដា ឆ្នាំ២០១៦នេះ។

កាលថ្ងៃព្រហស្បតិ៍ ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅទីក្រុងគីដាលជាទីក្រុងនៅភាគខាងជើងវាលខ្សាច់ម៉ាលី រវាងយុទ្ធជនជីវពល គាំទ្ររដ្ឋាភិបាលនិងក្រុមឧទ្ទាម Tuareg គឺជាក្រុមចលនា Coordination of Azawad Movements (CMA) ។

លោកគីមូនបាននិយាយថា ការប្រយុទ្ធគ្នានេះបានរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់គ្នានៅម៉ាលី បានព្រមព្រមព្រៀងគ្នា កាលពីក្នុងខែមិថុនា ឆ្នាំ២០១៥ ហើយលោកបានអំពាវនាវដល់មេដឹកនាំនៃក្រុមទាំងពីរ ដើម្បីស្តារភាពស្ងប់ស្ងាត់ នេះបើយោង តាមសេចក្តីថ្លែងការណ៍មួយចេញផ្សាយដោយអ្នកនាំពាក្យរបស់គាត់។

សេចក្តីថ្លែងការណ៍នោះដដែលបាននិយាយថា លោក គីមូន បានជំរុញឱ្យភាគីហត្ថលេខីយកជំហានដែលចាំបាច់សម្រាប់ការ អនុវត្តយ៉ាងឆាប់រហ័សនិងពេញលេញនៃកិច្ចព្រមព្រៀងសន្តិភាពនេះ ក្នុងនោះរួមទាំង ការបង្កើតឡើងជាបន្ទាន់របស់អាជ្ញាធរ បណ្តោះអាសន្ននិងរៀបចំសន្តិសុខ។

កាលពីថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៥ ក្នុងការអវត្ដមាននៃក្រុមចម្រុះ CMA របស់ពួកឧទ្ទាមម៉ាលី ដែលរួមមានក្រុមឧទ្ទាមធំ​បីក្រុម នៅភាគខាងជើងម៉ាលី រដ្ឋាភិបាលម៉ាលីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដើម្បីសន្តិភាពនិងការផ្សះផ្សាជាមួយ​កង​ជីវពលស្និទ្ធរដ្ឋាភិបាល ព្រមទាំងក្រុមឧទាមតូចតាចមួយចំនួនទៀតនៅក្នុងប្រទេសនេះ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែមិថុនា ក្រុមឧទាម CMA បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយនៅក្នុងរដ្ឋធានីបាម៉ាកូ របស់ប្រទេសអាហ្រ្វិក ដែលជាការបញ្ចប់ដំណើរការចុះហត្ថលេខាលើកិច្ចព្រមព្រៀង ដែលមានគោលបំណង​បញ្ចប់ការវាយ​ប្រយុទ្ធនិងការបើកដំណើរការកម្មវិធីអភិវឌ្ឍន៍នៅភាគខាងជើងប្រទេសម៉ាលី ដែលមានបញ្ហា ដូចជា ការស្ដារសន្តិភាពនិង​ស្ថិរភាពដល់ប្រទេសជាតិ៕

CMA UN Secretary-General

មតិយោបល់