ព័ត៌មានអន្តរជាតិ

ជម្លោះអាមេរិក និងរុស្ស៊ី កំពុងធ្វើឲ្យអង់គ្លេសព្រួយបារម្ភ

អង់គ្លេសៈ អគ្គនាយកប្រតិបត្តិការនុយក្លេអ៊ែររបស់អង់គ្លេស លោក Commons Paul Burke បានឲ្យដឹងថា រដ្ឋាភិបាលទីក្រុងឡុងដ៍ កំពុងមានការព្រួយបារម្ភអំពីជម្លោះរវាងរុស្ស៊ី និងអាមេរិក ស្តីពីសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម (INF) ។ នេះបើយោងតាមសារព័ត៌មាន Spunitk ចេញផ្សាយនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៧។

លោក Burke បានថ្លែងនៅក្រៅសន្និសីទស្តីពីការគំរាមកំហែងឈ្មោះ StratCOM នៅរដ្ឋ Nebraska កាលពីថ្ងៃពុធថា «បញ្ហាជម្លោះស្ដីពីសន្ធិសញ្ញា INF រវាងអាមេរិក និងរុស្ស៊ី គឺអង់គ្លេសមិនអាចលូកដៃចូលនោះទេ ប៉ុន្តែជាក់ស្តែងយើង កំពុងមានការព្រួយបារម្ភអំពីអ្វីដែលកើតឡើង»។

សូមជំរាបថា កាលពីខែមិថុនាប្រព័ន្ធផ្សព្វផ្សាយ Politico បានរាយការណ៍ថា រដ្ឋបាលប្រធានាធិបតីអាមេរិក កំពុងពិចារណាសំណើរបស់សភា ក្នុងការដកខ្លួនចេញពីសន្ធិសញ្ញា INF បន្ទាប់ពីប្រទេសទាំងពីរ បានចោទប្រកាន់គ្នាទៅវិញទៅមកពីបទរំលោភលើកិច្ចព្រមព្រៀងមួយនេះ៕

មតិយោបល់