ព័ត៌មានអន្តរជាតិ

មន្រ្តី៤រូបត្រូវព្យួរការងារ ដោយសារទឹកជំនន់សម្លាប់មនុស្សនៅចិន

ចិនៈ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាលបានរាយការណ៍កាលពីថ្ងៃអាទិត្យថា មន្ត្រីចិនចំនួន ៤រូប ត្រូវបានព្យួរការងារបន្ទាប់ពីមានគ្រោះមហ្តរាយ ទឹកជំនន់បានបន្សល់ទុក​ចំនួនមនុស្ស​ជាង២០០នាក់​ស្លាប់ និងបាត់ខ្លួនជាច្រើននាក់ បង្កឱ្យមានកំហឹងរីករាលដាលឈានដល់​ការចោទប្រកាន់ថា​អាជ្ញាធរ​បិទបាំងដឹងណឹង។

ទឹកជំនន់មួយនៅជិតទីប្រជុំជន Xingtai នៅខេត្ត Hebei បង្កឲ្យមានកំហឹងជាពិសេស បន្ទាប់ពីមាន​អ្នកស្រុកបានចោទប្រកាន់ក្រុមមន្រ្តីថា មិនបានចេញសេចក្តីប្រមានឬ លិខិតប្រកាសអាសន្ន​មុនពេលពេល​​ទឹកជំនន់យ៉ាងខ្លាំងនោះបានមកដល់ និងបានព្យាយាមបិទបាំងអំពីមូលហេតុ​នៃគ្រោះមហន្តរាយនេះ។

កំហុសនៃការចោទប្រកាន់ខាងលើនេះហើយ ដែលធ្វើឲ្យប្រជាជនយ៉ាងហោចណាស់ ២៥នាក់ស្លាប់ និង ១៣ នាក់បាត់ខ្លួន និងកំហឹងជាសាធារណៈអំពីស្ថានការណ៍វាយប្រហារ បន្ទាប់ពីរូបភាព​នៃសាកសពរបស់កុមារលង់ទឹកស្លាប់ ដែលត្រូវបានគេទាញចេញពីទឹកជំនន់ភក់ ផ្សព្វផ្សាយ​នៅលើប្រព័ន្ធអនឡាញ។

យោងតាមសេចក្តីរាយករណ៍របស់ទីភ្នាក់ងារស៊ីនហួបានឲ្យដឹងថា គណៈកម្មាធិការ បក្សកុម្មុយនីស្ត ខេត្ត ហឺប៉ី ពេលនេះបានប្រកាសថាខ្លួនបានព្យួរការងារ មន្ត្រីក្រុង Xingtai២រូប ប្រធានវិស្វករ​ពីរដ្ឋធានីខេត្តមួយរូប និងអភិបាលរងស្រុកមួយរូប ដោយសារ “ភាពគ្មានម្ចាស់ការ នៃកាតព្វកិច្ច”។ប្រភពបន្តថា មន្ត្រីបួននាក់នឹងត្រូវបាន ដាក់ឲ្យនៅក្រោមការស៊ើបអង្កេតទំនួលខុលត្រូវគណនេយ្យភាព និងអាចប្រឈមនឹងការដាក់ទណ្ឌកម្មបន្ថែមទៀត៕

មតិយោបល់