នេប៉ាល់: ប្រធានបក្សកុម្មុយនីស្តនេប៉ាល់ (មជ្ឈមណ្ឌលម៉ៅនិយម) លោក Pushpa Kamal Dahal ត្រូវបានគេជ្រើសតាំងជានាយករដ្ឋមន្ដ្រីថ្មីទី៣៩ របស់ប្រទេសនេប៉ាល់ នៅថ្ងៃពុធនេះ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានចិនស៊ិនហួ នៅយប់ថ្ងៃទី០៣ សីហា ឆ្នាំ២០១៦នេះ។
សភារបស់ប្រទេសនេប៉ាល់បានបោះឆ្នោតជ្រើសរើសលោក Dahal បានជាប្រមុខរដ្ឋាភិបាលជិតពីរសប្តាហ៍ បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី K.P Sharma បានលាឈប់ពីរបស់គាត់។ សម្លេងឆ្នោតភាគច្រើនបានធានាលោក Dahal ខណៈដែលលោកត្រូវបានគាំទ្រដោយគណបក្សធំជាងគេនៅក្នុងសភានេប៉ាល់។
នេះជាលើកទីពីរហើយដែលលោក Dahal បានក្លាយជានាយករដ្ឋមន្រ្តីចាប់តាំងពីគាត់ បានចូលរួមជាមួយគណបក្សនយោបាយម៉ៅនិយមនៅឆ្នាំ២០០៧ បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព ជាមួយរដ្ឋាភិបាល ក្រោយជម្លោះប្រដាប់អាវុធដែលបានបញ្ចប់ជាង ១០ឆ្នាំ ដែលបានចាប់ផ្តើមតាំងពីឆ្នាំ១៩៩៦ មកម្ល៉េះ៕
មតិយោបល់