ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង ដៀលឯកអគ្គរដ្ឋទូតអាមេរិកថា ជាអ្នកនយោបាយស្រីពេស្យា និងទាមទារឲ្យបង់សំណង ជុំវិញ…

កូរ៉េៈ ខណៈភាពតានតឹងកាន់តែកើនទ្បើង នៅលើឧបទ្វីបកូរ៉េ សេចក្តីថ្លែងការណ៍ព័ត៌មានផ្លូវការ KCNA របស់កូរ៉េខាងជើង បានធ្វើការព្រមានឆ្លើយតបទៅវិញផងដែរ ចំពោះការលើកទ្បើង របស់ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Nikki Haley ដែលថា លោក គីម ជុងអ៊ុន ចង់ឲ្យមានសង្រ្គាម ផ្ទុះទ្បើងនោះ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិមួយ កាលពីថ្ងៃចន្ទ លោកស្រី Haley បាននិយាយថា ការបាញ់សាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីល ជាបន្តបន្ទាប់របស់កូរ៉េខាងជើង ជាទង្វើបង្កហេតុនាំឲ្យមានជម្លោះ ជាមួយអាមេរិក។

ដោយលោកស្រី បានបន្ថែមថា ការគឃ្លើនបាញ់សាកល្បងអាវុធប្រល័យលោក របស់មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន គឺជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរ និងបានបង្ហាញពីចេតនាយ៉ាងច្បាស់ថា លោកកំពុងចង់ឲ្យមានសង្រ្គាម ផ្ទុះទ្បើងហើយ។

សូមជំរាបថា កាលពីថ្ងៃសុក្រ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានកូរ៉េខាងជើង បានពណ៌នាថា លោកស្រី Haley ជាអ្នកនយោបាយស្រីពេស្យា ហើយបានព្រមានថា អាមេរិកប្រាកដជាជួបផលវិបាកធ្ងន់ធ្ងរ ដែលនឹងកើតឡើង ដោយសារការប្រមាថរបស់លោកស្រី Haley។

សេចក្តីថ្លែងការណ៍ដដែរ បានឲ្យដឹងទៀតថា លោកស្រី Nikki គួរតែប្រុងប្រយ័ត្នលើអណ្តាតរបស់នាង បើទោះបីជានាងមើលទៅ ហាក់ដូចជាមនុស្សល្ងីល្ងើក៏ដោយ ហើយរដ្ឋបាលអាមេរិក ក៏នឹងត្រូវចេញសងថ្លៃខូចខាត ដល់កូរ៉េខាងជើងផងដែរ ជុំវិញការលើកទ្បើងរបស់នាង៕

មតិយោបល់