ព័ត៌មានជាតិ

Update: បាក់ស្ពាននៅឥណ្ឌា ពេលនេះរកឃើញសាកសព២នាក់ ខណៈ២០នាក់នៅបន្តបាត់ខ្លួន

ញូដេលីៈ បើតាមមន្រ្តីជាន់ខ្ពស់ឥណ្ឌា បានប្រាប់ថា សាកសពមនុស្ស ០២នាក់ ត្រូវបានគេរកឃើញ ខណៈ២០នាក់ផ្សេងទៀត ត្រូវបានគេបារម្ភថា នៅកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីស្ពានដែលសងសង់ក្នុងសម័យអង់គ្លេសចូលមកឥណ្ឌា បានបាក់ ស្ថិតនៅភាគខាងលិចរដ្ឋ Maharashtra បណ្តាលឲ្យរថយន្តជាច្រើនគ្រឿងធ្លាក់ចូលទឹក។

ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ េចញផ្សាយនៅរាត្រីថ្ងៃពុធ ទី០៣ ខែសីហា ឆ្នាំ២០១៦ បានឲ្យដឹងថា ស្ពានហាយវ៉េ ដែលមានកម្ពស់ ៥០ហ្វីត សង់លើទន្លេ សាវីទ្រី ក្នុងទីក្រុង ម៉ាហាដ ជិតស្រុក រ៉ាយហ្គាដ ដែលភ្ជាប់ពីទីក្រុង ម៉ុមប៉ៃ ឆ្ពោះទៅតំបន់សម្រាកលំហែរកាយដ៏ពេញនិយម Goa គឺបានបាក់ ដោយសារតែទឹកធ្លាក់ខ្លាំង។

បើតាមមន្រ្តីជាន់ខ្ពស់មួយ សុំមិនបញ្ចេញឈ្មោះបានប្រាប់ថា «មកដល់ពេលនេះ គេបានរកឃើញសាកសពចំនួនពីរនាក់ហើយ ជាមួយគ្នានោះដែរ កងកម្លាំងឆ្លើយតបនឹងគ្រោះមហន្តរាយជាតិ កំពុងសហការជាមួយនឹងក្រុមអ្នកមុជទឹករបស់ទាហានជើងទឹកឥណ្ឌា ដើម្បីស្វែងរកអ្នកដែលកំពុងបាត់ខ្លួនផងដែរ»។

ជាមួយគ្នានោះដែរ លោកនាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modiបានប្រាប់ទៅលោក Devendra Fadnavis អភិបាលរដ្ឋ Maharashtra ត្រូវផ្តល់ជំនួយគ្រប់មធ្យោបាយ ដើម្បីជួយសង្គ្រោះអ្នកដែលកំពុងបាត់ខ្លួន៕

ChkhsmE002009_20160803_HKMFN0A002_11ndownloadindia-bridge

មតិយោបល់