ព័ត៌មានអន្តរជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

កិច្ចប្រជុំមេដឹកនាំកំពូលរបស់កូរ៉េខាងជើង ដើម្បីពង្រឹងការគ្រប់គ្រងយោធាបក្សកាន់អំណាច

កូរ៉េខាងជើង: ទីភ្នាក់ងារផ្លូវការកូរ៉េខាងជើង KCNA បានរាយការណ៍នៅថ្ងៃ ព្រហស្បតិ៍នេះថា លោក គីម ជុងអ៊ុន មេដឹកនាំកំពូលនៃសាធារណរដ្ឋប្រជាមានិតប្រជាធិបតេយ្យកូរ៉េ (កូរ៉េខាងជើង) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី២-៣ សីហានេះ សម្រាប់ មេបញ្ជាយោធាជាគំរូល្អនិងចលនាក្នុងជួរកងទ័ព ដោយសង្កត់ធ្ងន់​លើការដឹក​នាំរបស់គណបក្សកាន់ អំណាចនៅលើយោធា។ នេះបើយោងតាមការចេញផ្សាយសារព័ត៌មានចិនស៊ិនហួ​ នៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។

លោកគីមបានថ្លែងសន្ទរកថារបស់លោកនៅឯកិច្ចប្រជុំនោះថា ចលនាយោធាជាមួយនឹងប្រធានបទនៃការ ដឹកនាំកងវរសេនាធំទី៧ (O Jung Hup-led 7th Regiment)នេះគឺជាមរតកសម្រាប់កងកម្លាំងប្រដាប់ អាវុធបដិវត្តន៍ របស់កូរ៉េខាងជើងនិងបានបម្រើការជាមួយអាវុធដ៏មានតម្លៃសម្រាប់ការបង្កើនកម្លាំងយោធា។

ជាការកត់សម្គាល់នៅក្នុងកិច្ចប្រជុំលើកទីបីនៃសកម្មជនក្នុងកងទ័ពប្រជាជនកូរ៉េ (KPA) សម្រាប់ចលនា បែបនេះ​និងជាលើកដំបូងចាប់តាំងសមាជទីប្រាំពីរនៃគណបក្សពលករកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េ នៅដើមខែឧសភា។

នៅក្នុងសុន្ទរកថារបស់លោកលោកគីមបានសង្កត់ធ្ងន់លើកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងកងទ័ពនៅក្នុងទិដ្ឋ ភាពនយោបាយ, មនោគមវិជ្ជានិងភាពត្រឹមត្រូវ និងដើម្បីប្រមូលការត្រៀមលក្ខណៈប្រយុទ្ធរបស់កងទ័ព៕

Kim-Jong-un-North-Korea-H-bomb

មតិយោបល់