ភ្នំពេញៈ តារាសម្តែង ពៅ លីដា បានប្រកាសឲ្យទស្សនិកជនដឹងថា នៅល្ងាចនេះ នាងនឹងធ្វើខួបកំណើត ឈានចូលដល់វ័យ ២៧ឆ្នាំ នៅភោជនីយដ្ឋាន វីហ្រេ្វន សាខា បឹងត្របែក ។
កាលពីថ្ងៃទី៣០ កក្កដា ពៅ លីដា បានសរសេរសារថា ជិតដល់ថ្ងៃ ហើយ ដែលអមមកជាមួយ លិខិតអញ្ជើញ ខួបរបស់នាង។ ដើម្បីក្រើនរំឭក ឲ្យមិត្តសិល្បៈដឹង កុំឲ្យភ្លេចនោះ ពៅ លីដា បានសរសេរប្រកាសម្តងទៀត នៅលើហ្វេសប៊ុក របស់នាង នៅព្រឹកថ្ងៃទី៤ សីហា ថា «ដល់ថ្ងៃខួបកំណើតខ្ញុំហើយចាំជួបគ្នាល្ងាចនេះណា ដែលមានទីតាំងនៅហាងវីហ្រេ្វន សាខា បឹងត្របែក» ៕
មតិយោបល់