ព័ត៌មានជាតិ

ចុះព្យាបាលជំងឺពលរដ្ឋឥតគិតថ្លៃនៅស្រុកបន្ទាយអំពិល

ឧ​ត្ត​រ​មានជ័យៈ អាជ្ញាធរខេត្ត​ បាន​សហការ​ជាមួយ​​​​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ ​ចុះសាកសួរ​សុខទុក្ខ ​​និង​​ពិនិត្យ​​ព្យាបាល​ជំងឺ​​ជូន​ពលរដ្ឋ​ដោយ​ឥតគិតថ្លៃ​ ​កាលពី​វេលា​ម៉ោង​៨៖​១០​នាទី ​ថ្ងៃទី​៤ ខែសីហា ឆ្នាំ​២០១៦​ នៅ​ភូមិ​ទទឹងថ្ងៃ ឃុំ​អំពិល ស្រុក​បន្ទាយ​អំពិល ខេត្ត​ឧ​ត្ត​រ​មានជ័យ។

ពិធី​សាកសួរ​សុខ​ទុក្ខ​ និង​ការ​ចុះ​ព្យាបាល​ជំងឺ​ដោយ​ក្រុម​គ្រូពេទ្យ​ស្ម័គ្រចិត្ត ​បាន​​ធ្វើឡើង​ ក្រោម​វត្តមាន​ ​លោក ​ស ថា​វី អភិបាល​នៃ​គណៈអភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ ​និង​លោក ​យឹម ធិ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ​ព្រមទាំង​មន្ត្រីរាជការ​ជុំវិញ​ខេត្ត​ និង​កងកម្លាំងប្រដាប់អាវុធ​ទាំង​បី​ប្រភេទ ​មាន​ប្រជាពលរដ្ឋ​ ចូលរួម​ចំនួន​៤៤៤​នាក់​។​

​​ក្នុង​សកម្មភាព​​នេះ​ ​បាន​ចំណាយ​ថវិកា​ក្រុមគ្រូពេទ្យ​ស្ម័គ្រចិត្ត​​របស់​លោក​អភិបាលខេត្ត​ ចំនួន ៧.២១០.០០០​រៀល ​បាន​ចុះ​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ទូទៅ​ជូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​បន្ទាយ​អំពិល​។

ក្នុងឱកាស​នោះ​ លោក ស ថា​វី អភិបាលខេត្ត​ ក៏បាន​ចុះទៅ​សួរ​សុខ​ទុក​អតីត​យុទ្ធជន ​ឈ្មោះ ស៊ិន ណូង ជា​ជនពិការ​នៅ​ភូមិ​ចាន់​ក្រហម​ សែន​ជ័យ ឃុំ​អំពិល និង​បាន​ជូនអំណោយ​ជា​ថវិកា​ចំនួន​២៥០.០០០ រៀល​ទៀត​ផង​៕

IMG_4064IMG_4065IMG_4069IMG_4070IMG_4074IMG_4062

មតិយោបល់