ព័ត៌មានជាតិ

ខឹងប្រពន្ធជេរម៉ែ វាយ​​រហូតដល់ស្លាប់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន!

ក្រចេះ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្រោយ ធ្វើសកម្មភាពវាយដំលើប្រពន្ធរហូតដល់ស្លាប់ក៏ព្រោះតែខឹងនិង​ប្រពន្ឋដែលស្រវឹងស្រា ​រួចជេរម៉ែ​​។ ​

​បុរសដៃដល់ជាប្តីត្រូវបានកម្លាំងនគរបាលស្រុកចុះទៅចាប់ខ្លួននៅថ្ងៃទី៣១​ខែធ្នូ ក្រោយបង្កហេតុវាយសម្លាប់ប្រពន្ឋបានមួយថ្ងៃ។ ជនសង្ស័យដៃដល់ឈ្មោះ ស៊ន ឡា អាយុ៥២ឆ្នាំ ចំនែកឯស្រ្តីជាប្រពន្ឋឈ្មោះ សុខ ឌឿ អាយុ ៤៩ឆ្នាំ ​ហើយសព្វថ្ងៃស្នាក់នៅរោងស្រែដាច់ស្រយ៉ាលពី ឃុំថ្មី ស្រុកចិត្របុរី៕

មតិយោបល់