ឌូបៃ: អ្នកដំណើរទាំងអស់ ៣០០នាក់នៅលើយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Emirates អាចគេចផុតពីសេចក្តីស្លាប់នៃការផ្ទុះឆេះម្សិលមិញនេះ នៅពេលដែលយន្តហោះនេះកំពុងធ្វើការចុះចត ប៉ុន្តែអ្នកពន្លត់អគ្គិភ័យម្នាក់បានស្លាប់នៅពេលដែលបានព្យាយាមជួយពន្លត់អណ្តាភ្លើង ស្របពេលដែលមនុស្ស ១៣នាក់ផ្សេងទៀតបានរងរបួសស្រាល។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃទី០៤ សីហា ឆ្នាំ២០១៦នេះ។
យន្តហោះប្រភេទ Boeing 777 នេះបានបង្ហាញខ្លួនឡើង ដើម្បីធ្វើការចុះចតក៏បានក្រឡាប់ផ្ងាពោះរបស់វានិងផ្ទុះឆេះតែម្តង ហើយរូបភាពបានបង្ហាញពីផ្សែងខ្មៅក្រាស់កើនឡើងទៅលើមេឃ។ ជាមួយគ្នានោះដែរ មនុស្សកំពុងស្រែកហើយមានការចុះចតពិបាកខ្លាំងណាស់ដែរ។
សូមបញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍មួយនេះ បានឱ្យដឹងថា មានអ្នកដំណើរ ២៨២នាក់និងនាវិក ១៨នាក់ នៅលើយន្តហោះនេះ រួមមាន ២០សញ្ជាតិ ពួកគេភាគច្រើនជនជាតិឥណ្ឌា, ជនជាតិអង់គ្លេស ២៤នាក់ និងមកពីអារ៉ាប់រួម ១១នាក់៕
មតិយោបល់