ស៊ីរីៈ យោងតាមរយៈរូបភាព ដែលចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយ របស់ក្រុមភេវរករ ISIS បានឲ្យដឹងថា អ្នកទោស ១៤ នាក់ ត្រូវបានគេកាត់ទោសប្រហារជីវិត នៅក្នុងប្រទេសស៊ីរី។ នេះបើយោងតាមរយៈ សារព័ត៌មានបរទេស ចេញផ្សាយនៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០១៦។
ក្នុងនោះអ្នកទោស ៤នាក់ ត្រូវបានប្រហារជីវិតដោយកាត់ក្បាល និងម្នាក់ទៀត ត្រូវគេបាញ់សម្លាប់ នៅទីក្រុង Raqqa ដោយទ្បែកក្នុងវិដេអូរបស់ពួក ISIS ក៏បានបង្ហាញអ្នកទោស ៤នាក់ ត្រូវបានពួកភេវរករវ័យចំណាស់ ប្រហារជីវិតផងដែរ។
អ្វីដែលជាការភ្ញាក់ផ្អើលបំផុតនោះ រូបភាពដ៏គួរឲ្យរន្ធត់ចិត្តជាខ្លាំង គឺគេឃើញភេវរករបរទេស ISIS វ័យក្មេង ៥ នាក់ បានបាញ់សម្លាប់ឈ្លើយសឹក ៥នាក់ ក្នុងទីក្រុង Raqqa ៕
https://youtu.be/0Xur9_sl-Mo
មតិយោបល់